Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន BMW Cambodia សម្ពោធរថយន្តជាផ្លូវការ នូវម៉ូដែលថ្មី The BMW XM ដែលទើបតែមកដល់ទីផ្សារប្រទេសកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ ការសម្ពោធរថយន្តជាផ្លូវការ របស់ក្រុមហ៊ុន BMW Cambodia ជាមួយម៉ូដែលថ្មី The BMW XM ដែលទើបតែមកដល់ទីផ្សារប្រទេសកម្ពុជា។

កាន់តែអស្ចារ្យនៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើន និងរួមមានតារាចម្រៀងដ៏ល្បីគឺកញ្ញា សុខសីឡាលីន និងវត្តមានភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងការសម្ពោធរថយន្តនេះ។

យើងឃើញថា រថយន្តបានបំពាក់មកជាមួយម៉ាស៊ីនដែលមានកម្លាំងខ្លាំង, dynamic all-wheel drive engine ខ្លាំងជាងគេដែលBMWធ្លាប់បានបង្កើត។ ការអភិវឌ្ឍន៏ថ្មី ម៉ាស៊ីន V8 រួមបញ្ចូលជាមួយ M Hybrid system ដែលបង្កើនកម្លាំងសរុបរហូតដល់ 653 សេះ និង នៃកម្លាំងបង្វិលជុំ 800Nm។

រថយន្តនេះ មានសម្ទុះពី 0 ទៅ 100 km/h ក្នុងរយៈពេលត្រឹមតែ 4.3វិនាទីប៉ុណ្ណោះ អមដោយសម្លេង energy- charged soundtrack ដែលបញ្ចូលថាមពលនៃការទាក់ទាញអារម្មណ៍ ដ៏កម្រសម្រាប់ម៉ាស៊ីនដែលមានប្រាំបីស៊ីឡាំងនេះ វាមានប្រភពដើមពី sport exhaust system ដែលបំពាក់ដោយប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច, បន្តភ្ជាប់ adjustable flaps និង hexagonal dual tailpipes ដែលដាក់ភ្ជាប់ពីលើគ្នាជាលើកដំបូងនៅលើរថយន្ត BMW M model.ផ្នែកខាងក្នុងនៃរថយន្តវិញ វាមិនមែនផ្ដោតតែលើភាពប្រណិតនោះទេ តែក៏ផ្ដោតលើផាសុកភាព និង style ផងដែរ។

BMW បាន design គ្រប់ផ្នែកនៃផ្នែកខាងក្នុងរថយន្តឲ្យប្រកត់ថាអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការប្រើប្រាស់ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ ជាមួយនឹងទីកន្លែងអង្គុយដ៏ធំទូលាយ, គ្រឿងបំពាក់ដែលមានគុណភាព ការរចនាដ៏អស្ចារ្យដែលធ្វើឲ្យផ្នែកខាងក្រោយរបស់រថយន្ត BMW XM ក្លាយជា M Lounge បែបឯកជកដ៏ពិសេស។ The sculptural headliner គឺពិតជាប្លែក ជាមួយនឹងរចនាសម្ព័ន្ធបែប three-dimensional prism structure, photo mount-style border និងអំពូល LED ចំនួន 100 សម្រាប់បំភ្លឺ យើងមានផ្ដល់ជូននូវជម្រើសផ្នែកខាងក្នុងខុសប្លែកគ្នា ៤ម៉ូត។

ព្រមទាំងម៉ូតស្បែកថ្មីបែប vintage សម្រាប់ផ្នែកខាងលើតាប្លូ និងទ្វារបស់រថយន្ត។ Ambient lighting, ការគ្រប់គ្រងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិបួនZone ប្រព័ន្ធ Travel & Comfort និងប្រព័ន្ធសំឡេង Bowers & Wilkins Diamond Surround Sound System ដែលមិនគួរឲ្យជឿជាមួយនឹងកម្លាំង 1,500 វ៉ាត់ និងឧបករណ៍បំពងសម្លេងចំនួនបួនបន្ថែមទៀតនៅតាមក្រោមដំបូលរថយន្ត ដែលជា standard option ផងដែរ។ ការរចនាផ្នែកខាងក្រៅដ៏ទំនើបរបស់ BMX XM គឺមិនចាញ់នរណាឡើយ។

វាបង្ហាញនូវជំហរក្លាហាន និងជាអត្តពលិក ជាមួយនឹង aerodynamic features ដែលជំនួយដល់ Performance របស់រថយន្តហើយនៅតែរក្សាបានរូបរាងដ៏ស្រស់ស្អាត. ចង្កៀងខាងមុខជារចនាបែប split design, BMW kidney grille ជាមួយនឹងស៊ុមពណ៌មាសពាត់ជុំវិញ និង continuous contour lighting។ ហើយក៏មាន air intakes ដ៏ធំ នៅផ្នែកខាងមុខផងដែរ។ Gold accents បន្តដល់ផ្នែកចំហៀងរថយន្ត ហើយយើងនឹងឃើញស្លាកសញ្ញា BMW ឆ្លាក់លើកញ្ចក់ខាងក្រោយដែលជារចនាសម្ព័ន្ធ ដ៏គួរឲ្យចាប់អារម្មណ៍។ យ៉ាន់កង់ទំហំ 23inch Gold accented M light មានការរចនាយ៉ាងប្លែក។

លោកអ្នកអាចអញ្ជើញមកកាន់ showroom BMW Cambodia ដើម្បីទស្សនាផ្ទាល់ជាមួយរថយន្តដ៏ប្រណិត The BMW XM ឬអាចទំនាក់ទំនងមកកាន់ផេកផ្លូវការ BMW Cambodia ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៧៨ ៩០ ៩០ ៩០ ៩០៕

 

ដកស្រង់ពី៖Fresh New