Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចចេញលក្ខណៈសម្បត្តិទូរស័ព្ទកំពូល OnePlus ម៉ូដែល OnePlus Nord 3 មុនប្រកាសចេញផ្លូវការ

  • បោះពុម្ព

ក្រុមហ៊ុន OnePlus ធ្លាប់បានបញ្ចេញទូរស័ព្ទម៉ូដែល OnePlus Nord 2 កាលពីឆ្នាំ ២០២១ ពេលនេះស្រាប់តែលេចចេញដំណឹងថាក្រុមហ៊ុននេះ នឹងត្រៀមបញ្ចេញ OnePlus Nord 3 នៅពេលឆាប់ៗខាងមុខ។

រូបភាពបែកធ្លាយនៃទូរស័ព្ទ OnePlus Nord 3 បង្ហាញថាវាមានកាមេរ៉ាក្រោយ ៣គ្រាប់ ។ ចំណែកលក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះវិញ គឺគេប៉ាន់ប្រមាណថា OnePlus នឹងបំពាក់អេក្រង់ទំហំ ៦,៧៤អ៊ីង ប្រភេទ AMOLED ជាមួយ refresh rate ១២០ហ៊ឺត។

អេក្រង់របស់វាអាចបង្ហាញរូបភាពក្នុងទំហំ ២,៧៧២ x ១,២៤០។ រីឯគ្រឿងខាងក្នុងរបស់វា បំពាក់ឈីបលំដាប់កំពូលប្រភេទ MediaTek Dimensity 9000 និង support 5G ផងដែរ។ រ៉េមទូរស័ព្ទនេះមានទំហំ 8GB នោះទេ។ កាមេរ៉ាខាងក្រោយ ៣គ្រាប់ ដោយ main camera អាចថតបានក្នុងកម្រិត ៥០ megapixel និង ultrawide ថតបាន ៨ megapixel ហើយ មួយគ្រាប់ទៀតជាប្រភេទ macro ថតបាន ២ megapixel។

ថ្មរបស់ OnePlus Nord 3 មានទំហំ ៥ពាន់មីលីអំពែរ។ OnePlus ជា brand ទូរស័ព្ទប្រណិតរបស់ចិន ដែលកន្លងមកធ្លាប់បានផលិតនិងចេញលក់ទូរស័ព្ទកំពូលៗជាច្រើនម៉ូដែលមកហើយ។ ម៉ូដែលទូរស័ព្ទ flagship ដែល OnePlus បានដាក់លក់នៅលើទីផ្សារមានដូចជា OnePlus 11 5G OnePlus 11R 5G OnePlus 10R 5G និង OnePlus 10 Pro 5G ជាដើម៕

ដកស្រង់ពី៖Sabay