Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសឥណ្ឌា តួកគី នីហ្សេរីយ៉ា គំរាមបិទ Twitter

  • បោះពុម្ព

(បរទេស)៖ កម្មវិធីបណ្តាញផ្សព្វផ្សាយសង្គម Twitter កំពុងរងការគំរាមកំហែងថានឹងបិទកម្មវិធីនេះចោលនៅក្នុងប្រទេសឥណ្ឌា នីហ្សេរីយ៉ា និងតួកគី ប្រសិនបើមិនព្រមគោរពតាមការដាក់ចេញរបស់រដ្ឋាភិបាលទាំងបីប្រទេសនេះដើម្បីរឹតបន្តឹងទៅគណនីដែលគេចាត់ទុកថាបានបំពុលសង្គម ឬគណនីក្លែងក្លាយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ លោក Jack Dorsey អតីតនាយកប្រតិបត្តិក្រុមហ៊ុនTwitter បាននិយាយនៅក្នុងបទសម្ភាសន៍មួយទៅកាន់កម្មវិធី Breaking Points នៅថ្ងៃអង្គារសប្តាហ៍នេះថា Twitter រងនឹងហានិភ័យខ្ពស់ក្នុងការឈរជើងនៅប្រទេស ឥណ្ឌា នីហ្សេរីយ៉ា និងតួកគី ក្នុងនោះផ្តោតសំខាន់ទៅលើរដ្ឋាភិបាលប្រទេសឥណ្ឌាមានបំណងទប់ស្កាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកកាសែត និងអ្នកតវ៉ាផ្សេងៗក្នុងអំឡុងពេលតវ៉ារបស់កសិករ។

លោកបានលើកឧទាហរណ៍ថា «ឥណ្ឌាគឺជាប្រទេសដែលទទួលបានការ Request ច្រើនជាងគេពីកម្មវិធីបណ្តាញផ្សព្វផ្សាយសង្គមរបស់យើង ជុំវិញការតវ៉ារបស់កសិករ អ្នកសារព័ត៌មាន ពិសេសអ្នកដែលរិះគន់រដ្ឋាភិបាល»។ លោក Dorsey បានបន្ថែមទៀតថារដ្ឋាភិបាលឥណ្ឌាបានធ្វើការគំរាមកំហែងផ្សេងៗ រួមទាំងការបិទ Twitter នៅក្នុងប្រទេសឥណ្ឌា ការវាយឆ្មក់ផ្ទះរបស់បុគ្គលិក និងបិទការិយាល័យ ប្រសិនបើពួកគេមិនអនុវត្តតាម។ សកម្មភាពទាំងនេះឥណ្ឌាមិនត្រឹមតែគំរាមធម្មតាទេប៉ុន្តែត្រូវបានគេធ្វើពិតមែនបើទោះបីឥណ្ឌាជាប្រទេសប្រជាធិបតេយ្យក៏ដោយ។

យ៉ាងណាមិញចំពោះប្រទេសតួកគី និងនីហ្សេរីយ៉ាក៏បានដាក់សម្ពាធលើ Twitter ជាច្រើនឆ្នាំមុនពេលលុបចោលការហាមឃាត់នៅលើភ្លេតហ្វមនេះដែរ។ នៅក្នុងប្រទេសទួរគី មានការគម្រាមកំហែងឥតឈប់ឈរក្នុងការបិទ Twitter បើទោះបីជាឈ្នះក្តីក្នុងតុលាការប្រឆាំងនឹងពួកគេក៏ដោយ។ ទន្ទឹមនឹងនេះដែរ នៅក្នុងប្រទេសនីហ្សេរីយ៉ា Twitter មិនអាចសូម្បីតែដាក់បុគ្គលិករបស់ខ្លួននៅក្នុងប្រទេសដោយសារតែការភ័យខ្លាចពីអ្វីដែលរដ្ឋាភិបាលអាចធ្វើចំពោះពួកគេ៕

ដកស្រង់ពី៖Fresh New