Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែក​ផ្កា​ភ្លើង​បាត់ហើយ វណ្ណដា ត្រៀម​ប៉ះស្រី​ស្អាត​ជប៉ុន​នា​ពេល​ខាង​មុខ

  • បោះពុម្ព

តារាចម្រៀងរ៉េបកំពុងពេញនិយម វណ្ណដា បានប្រកាសប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួនថ្មីៗនេះថា លោកទៅប៉ះជាមួយតារាចម្រៀងរ៉េបលំដាប់ខ្ពស់របស់ជប៉ុនឆាប់ៗនេះ។

នេះជាសមិទ្ធផលថ្មីទៀត បន្ទាប់ពីលោកបានសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិជាច្រើនរួចមកហើយ។ សម្រាប់បេសកកម្មថ្មីនេះ ប្រសិនបើមិនមានអ្វីផ្លាស់ប្ដូរទេ តារាចម្រៀងរ៉េបរបស់យើងនឹងត្រូវហោះទៅជប៉ុន សម្រាប់កម្មវិធីនេះ នាពាក់កណ្ដាលខែក្រោយ។ វណ្ណដា សរសេរប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា "ខ្ញុំនឹងឡើងសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃ ទី ១៦ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ"។

បេសកកម្មលើទឹកដីក្រុមសាមូរ៉ៃលើកនេះ វណ្ណដា របស់កម្ពុជា ត្រូវឡើងឆាកតន្ត្រីប៉ះជាមួយកំពូលតារាចម្រៀងរ៉េប ស្រស់ស្អាតជប៉ុន Awich ជាតារាដ៏ល្បីរបស់ជប៉ុន ហើយនេះគឺជាបទពិសោធន៍ថ្មីបំផុតរបស់តារារ៉េបកម្ពុជា ។ ម្ចាស់បទ "Time to Rise” លើកឡើងថា "នេះជាលើកដំបូងដែលខ្ញុំចេញទៅសម្តែងនៅកម្មវិធីនៅប្រទេស ជប៉ុន ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន"។

នេះមិនមែនជាលើកដំបូងដែលវណ្ណដាបានទៅជាន់ដីប្រទេសជប៉ុន ប៉ុន្តែជាលើកដំបូងដែលតារារ៉េប ទៅក្នុងបេសកកម្មការងារផ្នែកតន្ត្រី។ ព្រោះថា កន្លងមកគេធ្លាប់ឃើញ វណ្ណដា ទៅដើរកម្សាន្តក្នុងលក្ខណៈឯកជនម្ដងរួចមកហើយនាពេលកន្លងមក។ ប្រសិនបើមិនមានអ្វី ថ្ងៃទី ១៦ កក្កដា វណ្ណដា នឹងជួបអ្នកគាំទ្រ ក៏ដូចជាបងប្អូនខ្មែរយើងដែលរស់នៅទីនោះហើយ!

ដកស្រង់ពី៖ Sabay