Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនទាន់អស់ចំហាយល្បីរឿង “កំណើតអរូប”ផង ឥឡូវ Wonder film សម្ពោធរឿងបែបភ័យរន្ធត់មួយទៀត!

  • បោះពុម្ព

បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ រោងភាពយន្ដចាប់ផ្ដើមបើកដំណើរការឡើងវិញ ១០០% ផលិតកម្ម Wonder film ដែលដឹកនាំដោយផលិតករខ្មែរ បានបញ្ចេញស្នាដៃលេចធ្លោររបស់ខ្លួនជាបន្ដបន្ទាប់។

នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ផលិតកម្មមួយនេះ បានសម្ពោធខ្សែភាពយន្ដខ្នាតធំបែបភ័យរន្ធត់មួយទៀតគឺរឿង “ពពិលខ្មៅ” បន្ទាប់ពីទទួលបានជោគជ័យខ្លាំងនូវរឿង“កំណើតអរូប”នៅអំឡុងខែមេសា ឆ្នាំ២០២៣។ ផលិតករ និងអ្នកគ្រប់គ្រងផលិតកម្ម សន្យារថានឹងផ្ដល់ចំណីអារម្មណ៍ថ្មី និងប្លែកៗសម្រាប់ទស្សនិកជនរហូត។

ចាងហ្វាងផលិតកម្ម Wonder film លោក សែម វិសាល ឲ្យដឹងថា ខ្សែភាពយន្ដនេះ បានចំណាយពេលថត និងកែហ្គ្រាហ្វិកជិត ១ឆ្នាំ ដោយប្លង់ ឬឈុតឆាកខ្លះនៅស្រុកខ្មែរមិនទាន់អាចធ្វើបាន គឺត្រូវបញ្ជូនចេញទៅបរទេស ដើម្បីកែសម្រួលឲ្យត្រូវចិត្ដទស្សនិកជន។ លោកថា រឿង“ពពិលខ្មៅ” និងរឿង “កំណើតអរូប” ដែលជាខ្សែភាពយន្ដបែបភ័យរន្ធត់ដូចគ្នា គឺមានលក្ខណៈពិសេសខុសគ្នាបន្ដិចបន្ដួច ហើយខ្លឹមសាររឿងមុន គឺមានបែបផែនអ្នករស់នៅមជ្ឈិមលោក រីឯរឿង “ពពិលខ្មៅ”នេះ គឺមានបែបផែនអាស៊ី ជាពិសេសនៅកម្ពុជាយើង។

លោក សែម វិសាល៖ “អ្វីដែលកាន់តែសំខាន់ ហើយខ្ញុំចង់បានចេញពីបេះដូងខ្ញុំហ្នឹង គឺយើងរំលេចនូវពពិលខ្មែរជាគោល ដើម្បីឲ្យរបស់ ឬវត្ថុដែលមានក្នុងវប្បធម៌ខ្មែរយើងចូលទៅក្នុងភាពយន្ដកម្សាន្ដ ប៉ុន្ដែសូមបញ្ជាក់ទស្សនិកជនថា ភាពយន្ដនឹងធ្វើឲ្យទស្សនិកជនជក់ចិត្ដ”។ បើតាមផលិតករ សែម វិសាល រឿង”ពពិលខ្មៅ” គឺនិយាយពីជីវិតគ្រួសារ ដោយចំណុចខ្លះបានដកស្រង់ពីជីវិតពិត និងការតាក់តែងបន្ថែម។ លោកថា ពពិល គឺជាវត្ថុមួយរបស់ខ្មែរសម្រាប់ប្រើក្នុងពិធីមង្គលផ្សេងៗ ហើយខ្មែរយើងនិយមប្រើក្នុងពិធីមង្គលការ ដើម្បីនាំលាភ សិរីសួស្ដីសម្រាប់កូនកម្លោះកូនក្រមុំ។

ប៉ុន្ដែនៅក្នុងសាច់រឿងវិញ ពពិល ឬពពិលខ្មៅ ត្រូវបានគេយកទៅបញ្ចុះអគម ធ្វើឲ្យមនុស្ស ឬគ្រួសាររៀបចំពិធីនោះទៅជាមានគ្រោះ និងមានរឿងហេតុបែបអរូបកើតឡើងចំពោះខ្លួនទៅវិញ។ សូមរំលឹកថា ខ្សែភាពយន្ដ រឿង”ពពិលខ្មៅ” ត្រូវបានសម្ពោធចាក់បញ្ចាំងនៅផ្សារទំនើបChip Mong 271 កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្ដសិល្បៈ តំណាងពីសមាគមភាពយន្ដខ្មែរ ព្រមទាំងតារាល្បីៗចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីដាក់សម្ពោធជាផ្លូវការនេះ "ពពិលខ្មៅ" នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ តទៅ៕

ដកស្រង់ពី៖ Sabay