Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំណងប្រាថ្នា ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ថៃ ចាន់ឡី អាចធ្វើឲ្យអ្នកគាំទ្រស្ដាប់ហើយសើចគាំង

  • បោះពុម្ព

តារាសម្ដែងសម្បូរសាច់ដុំ ថៃ ចាន់ឡី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍លើរូបលោកជាថ្មី ក្រោយធ្វើខួបកំណើតក្នុងវត្ដ យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ហើយធ្វើពិធីផ្លុំទៀននៅទីនោះតែម្ដង។

អ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលនោះ គឺបំណងប្រាថ្នារបស់លោកក្នុងថ្ងៃខួបកំណើត។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក ថៃ ចាន់ឡី ប្រាថ្នាបែបលេងសើចផង និងមែនទែនផងថា សូមបុណ្យកុសលដែលលោកបានធ្វើ ជួយយិតយោងលោកឲ្យទៅដល់ទីបរមសុខ។ ទន្ទឹមគ្នានេះលោកក៏ប្រាថ្នាថា សូមឲ្យលោកមានឡានទំនើបបីគ្រឿង ភូមិគ្រឹះមួយ ដី៤ ឬ៥ហិកតារ ហើយសូមឲ្យ៤ ទៅ៥លានដុល្លារ។

បន្ទាប់ពីផ្លុំពន្លត់ភ្លើងទៀន ថៃ ចាន់ឡី បានបង្ហាញសកម្មភាពព្រះសង្ឃកំពុងគង់អង្គុយឆាន់ ព្រមទាំងកូនសិស្សលោកជាច្រើននាក់អង្គុយហូបបាយជាច្រើននាក់ទៀតផង។ ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ពីវ័យរបស់លោកក្នុងថ្ងៃខួបកំណើតឆ្នាំនេះទេ ហើយក៏មិនបានបញ្ជាក់ពីចង្ហាន់ និងម្ហូបអាហារដែលព្រះសង្ឃឆាន់ និងកូនសិស្សលោកហូបនេះ ត្រូវលោកចេញទាំងស្រុង ឬយ៉ាងណាដែរ៕

ដកស្រង់ពី៖ Sabay