Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេ Facebook កំពុងបង្កើតកម្មវិធីបណ្តាញសង្គមថ្មី ដើម្បីប្រកួតប្រជែងនឹង Twitter របស់ Elon Musk

  • បោះពុម្ព

ក្រុមហ៊ុន Meta បានបង្ហាញផែនការដល់ទៅបុគ្គលិករបស់ខ្លួន នូវកម្មវិធីបណ្តាញសង្គមថ្មីមួយ ដែលត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយ Twitter ។ កម្មវិធីថ្មីរបស់ Meta អាចអនុញ្ញាតឱ្យអ្នកប្រើតាមដានគណនីដែលពួកគេតាមដានរួចហើយនៅលើ Instagram ដែលជាកម្មវិធីចែករំលែករូបភាពរបស់ Meta ។

អ្នកនាំពាក្យ Meta បានបញ្ជាក់ប្រាប់ BBC ថាកម្មវិធីថ្មី នេះកំពុងស្ថិតក្នុងការអភិវឌ្ឍន៍។ ពួកគេបាននិយាយថា "យើងកំពុងស្វែងរកបណ្តាញសង្គម ដាច់ដោយឡែកមួយ សម្រាប់ការចែករំលែកបច្ចុប្បន្នភាពក្នុងទម្រង់ជាអត្ថបទ" ។ "យើងជឿថាមានឱកាសមួយសម្រាប់កន្លែងដាច់ដោយឡែកដែលអ្នកបង្កើត និងបុគ្គលសាធារណៈអាចចែករំលែកព័ត៌មានថ្មីៗទាន់ពេលអំពីចំណាប់អារម្មណ៍របស់ពួកគេ។"

ប្រធានផ្នែកផលិតផលរបស់ Meta លោក Chris Cox បាននិយាយថា ការសរសេរកូដកំពុងដំណើរការ ដើម្បីបង្កើតកម្មវិធីថ្មីនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មានគោលបំណងបញ្ចេញវាក្នុងពេលឆាប់ៗនេះ បើទោះបីជាមិនមានកាលបរិច្ឆេទច្បាស់លាស់ណាមួយត្រូវបានផ្តល់ឱ្យក៏ដោយ។ មានការរំពឹងទុកខ្លះថាវាអាចនៅដើមចុងខែមិថុនា ឆ្នាំ ២០២៣នេះ។ ប្រភពនៅក្នុងក្រុមហ៊ុនបានប្រាប់ BBC ថារូបថតអេក្រង់នៃផ្ទៃ interface របស់កម្មវិធីថ្មីនេះ បានលេចធ្លាយ គឺពិតប្រាកដ។

បណ្តាញសង្គមថ្មីរបស់ក្រុមហ៊ុន Meta នេះ អាចក្លាយជាគូប្រជែងធំជាងជាមួយ Twitter របស់ Elon Musk ។ ប៉ុន្តែសហគមន៍នៃអ្នកប្រើប្រាស់ Instagram គឺធំសម្បើម។ Meta និយាយថាវាមានអ្នកប្រើប្រាស់ប្រហែល 2 ពាន់លាននាក់ ហើយមនុស្សប្រមាណ 300 លាននាក់ដែលត្រូវបានគេជឿថាប្រើ Twitter។ ប្រសិនបើគិតចំនួនតែ 25% នៃអ្នកប្រើប្រាស់ Instagram ហើយចូលមកប្រើកម្មវិធីថ្មីរបស់ Meta នោះចំនួននៃប្រើកម្មវិធីថ្មីនេះ នឹងមានការហក់ឡើងខ្ពស់មួយរំពេច។ នៅក្រោមការគ្រប់គ្រង់របស់លោក Elon Musk បណ្តាញសង្កម Twitter ឥឡូវនេះមាន "ព័ត៌មានមិនពិតតិចជាងមុនច្រើន" ចាប់តាំងពីមហាសេដ្ឋីរូបនេះបានចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ ២០២២កន្លងទៅ៕

ដកស្រង់ពី៖Sabay