Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានដំណឹងអំពីទំហំអេក្រង់ និង កម្រិតបង្ហាញរូបភាពនៅលើទូរស័ព្ទ Google Pixel 8 និង Pixel 8 Pro

  • បោះពុម្ព

ក្រុមហ៊ុន Google ជានិច្ចជាកាលតែងតែដាក់នូវអេក្រង់លំដាប់កំពូល សម្រាប់ស្មាតហ្វូនលំដាប់កប់របស់ខ្លួន នោះគឺស៊េរីទូរស័ព្ទ Google Pixel។

ស្មាតហ្វូន Google Pixel ជាប្រ៊េនទូរស័ព្ទលំដាប់កំពូលដែលតែងមកជាមួយនឹងអេក្រង់បង្ហាញកម្រិតរូបភាពច្បាស់ និង អ្វីជាអាវុធមុតស្រួលទាក់ចិត្តអ្នកប្រើប្រាស់ឱ្យចំណាយលុយរាប់រយដុល្លារទៅលើវា គឺកាមេរ៉ារបស់ទូរស័ព្ទនេះតែម្តង។

មុន Google Pixel 8 និង Pixel 8 Pro ត្រូវបានប្រកាសជាផ្លូវការនៅពេលខាងមុខ មានព័ត៍មានបែកធ្លាយអំពីលក្ខណៈសម្បត្តិនៃអេក្រង់របស់វា។ Google Pixel 8 ត្រូវបានគេដឹងថា នឹងមកជាមួយអេក្រង់ទំហំ ៦,១៧អ៊ីង ដោយវាអាចបង្ហាញរូបភាពក្នុងកម្រិត ១០៨០ x ២៤០០ ហើយដង់ស៊ីតេអេក្រង់ ៤២៧ PPI។

អេក្រង់នេះ មានកម្រិត refresh rate ១២០ហឺត និង HDR ១៤០០នីត។ ចំណែក Google Pixel 8 Pro គែមរបស់អេក្រង់មានលក្ខណៈកោង និងមកជាមួយនឹងអេក្រង់ទំហំ ៦,៧០អ៊ីង ដោយវាអាចបង្ហាញរូបភាព ១៣៤៤ x ២៩៩២ ហើយដង់ស៊ីតេអេក្រង់ ៤៩០ PPI។ អេក្រង់នេះ មានកម្រិត refresh rate ១២០ហឺត និង HDR ១៦០០នីត៕

ដកស្រង់ពី៖Sabay