Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅ​កម្ពុជា រកឃើញ​ជ័យលាភី K-Pop World Festival Cambodia ហើយ

  • បោះពុម្ព

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះ កាលពីចុងសប្ដាហ៍នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយបានរកឃើញម្ចាស់ជ័យលាភីប្រចាំនៅកម្ពុជាហើយ។កម្មវិធីប្រកួតនេះ គ្រប់គ្រងដំណើរការកម្មវិធីដោយ K've Entertainment និងឧបត្ថម្ភដោយក្រុមហ៊ុនចំនួន ៨ ដោយក្នុងនោះក៏រួមមានទាំងក្រុមហ៊ុនកូរ៉េផងដែរ ដែលជាហេតុនាំឱ្យព្រឹត្តិការណ៍លើកនេះកាន់តែមានភាពសម្បូរបែបជាងឆ្នាំមុនៗ។

 

ក្នុងព្រឹត្តិការណ៍ទាំងមូល មានបេក្ខជន-បេក្ខនារីដាក់ពាក្យចូលរួមប្រកួតសរុបចំនួន ៥០ ក្រុម សរុបមានបេក្ខជន-បេក្ខនារីចំនួន ១៥២ រូប រួមជាមួយនឹងក្រុមម្ចាស់ជ័យលាភី និងក្រុមម្ចាស់ជ័យលាភីរងនៅក្នុងកម្មវិធីប្រកួតរបស់ស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ចំនួន២ក្រុមទៀត សរុប ទាំងអស់មានចំនួន១២ក្រុម បានឡើងមកប្រកួតនៅវគ្គជម្រុះប្រចាំតំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញអំពីការស្រលាញ់ ព្រមទាំងការតស៊ូខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ និងទេពកោសល្យដ៏ប៉ិនប្រសប់របស់ខ្លួន។បន្ទាប់ពីការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញមក ‘REONCE' បានឈ្នះជើងឯកតាមពីក្រោយដោយ 'The Bling ' នៅចំណាត់ថ្នាក់លេខ ២ និង 'Sunday Taekwondo Team’ នៅចំណាត់ថ្នាក់លេខ ៣។

អ្នកឈ្នះចំណាត់ថ្នាក់លេខ ១ ទី ២ និងទី ៣ ដែលត្រូវបានជ្រើសរើសក្នុងវគ្គជម្រុះប្រចាំតំបន់នៅព្រះរាជាណាចក្រកម្ពុជា នឹងមានឱកាសឈានទៅវគ្គផ្តាច់ព្រ័ត្រ K-Pop World Festival លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Changwon ខេត្ត Gyeongsangnam-do ប្រទេសកូរ៉េក្នុងខែតុលាខាងមុខនេះ។ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ អាចបញ្ជាក់ពីស្មារតីពុះកញ្ជ្រោលរបស់យុវជនកម្ពុជា ហើយលោករំពឹងថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជានឹងរីកចម្រើនបន្ថែមទៀត តាមរយៈវិស័យ K-pop ដែលបានក្លាយជាវប្បធម៌របស់មនុស្សជាតិលើពិភពលោក។

នៅក្នុងព្រឹត្តិការណ៍នេះដែរ ព្រះនាង នរោត្តម ជេនណា បានចូលរួមជាភ្ញៀវកិត្តិយស និងបានបង្ហាញការសម្តែងពិសេសថែមទៀត។

ដោយឡែកអត្តពលិក ប៊ូ សំណាង កីឡាការិនីរត់ចម្ងាយ ៥,០០០ម៉ែត្រ ដែលបានបង្ហាញភាពអត់ធ្មត់ ទោះបីមានភ្លៀងធ្លាក់ខ្លាំង ក៏នៅតែតស៊ូរត់រហូតដល់ទីបញ្ចប់ មិនបោះបង់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក៏បានចូលរួមជាភ្ញៀវពិសេស និងទទួលបានការសាទរផងដែរ។លើសពីនេះទៀត ស្ថានទូតនៃសាធារណរដ្ឋកកូរ៉េ ប្រចាំកម្ពុជា ក៏បានចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយអំពីពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ 2030 ដើម្បីសកម្មភាពផ្សព្វផ្សាយអំពីពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ 2030៕

ដកស្រង់ពី៖ Sabay