Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple ទំនងនឹងអាចរង់ចាំបញ្ចេញកុំព្យូទ័រ ​iMac ស៊េរីថ្មី បំពាក់ដោយឈីប M3

  • បោះពុម្ព

Apple បានបញ្ចេញកុំព្យូទ័រ iMac ទំហំ ២៤អ៊ីង បំពាក់ឈីប M1 នៅអំឡុងខែមេសា ឆ្នាំ២០២១ កន្លងទៅ ដោយកាលណោះវាមកជាមួយជម្រើសជាច្រើនពណ៌ដូចជា បៃតង ទឹកក្រូច ផ្កាឈូក ស្វាយ ខៀវ និង ទឹកប្រាក់។

នាពេលថ្មីៗនេះ លោក Mark Gurman ដែលជាអ្នកសារព័ត៍មានផ្នែកបច្ចេកវិទ្យា នៅ Bloomberg បានឱ្យដឹងថា Apple មិនមានគម្រោង ក្នុងការបញ្ចេញកុំព្យូទ័រ iMac ស៊េរីថ្មីជាមួយឈីប M2 នៅឡើយទេ។ លោកបន្តថា Apple ទំនងជារង់ចាំបញ្ចេញ iMac ស៊េរីថ្មី ដោយបំពាក់ឈីប M3 តែម្តង ហើយឈីប M3 នេះ Apple មិនទាន់ប្រកាសជាផ្លូវការនៅឡើយ។

លោក Mark Gurman រំពឹងថា iMac ស៊េរីក្រោយ នឹងត្រូវបាន Apple ប្រកាសនៅដើមឆ្នាំ ២០២៤ ជាមួយរូបរាងស្រដៀងគ្នានឹងម៉ូដែលបច្ចុប្បន្ន ដោយវាអាចមានតម្លៃចាប់ពី ១២៩៩ដុល្លារអាមេរិក។ ចំណែក Macbook ស៊េរីថ្មី គេរំពឹងថា Apple នឹងបំពាក់ឈីប M3 ផងដែរដែលមានដូចជា Macbook Air Macbook Pro 13 និង Mac mini ជាដើម៕

ដកស្រង់ពី៖Sabay