Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់ចិញ្ចៀនពេជ្រតម្លៃជាង ២ម៉ឺនដុល្លារ ទើប ណាសាឌី ដឹងថាអ្នកជំនិត​ក្បែរខ្លួន​គុំកួននាងយូរហើយ

  • បោះពុម្ព

តារាសម្ដែងស្រី ណាសាឌី ភ្ញាក់ខ្លួនព្រើត ព្រោះមិននឹកស្មានថា មនុស្សជំនិតរបស់ខ្លួន បែរជាមានចិត្ដគុំកួន ដោយគ្រាន់តែពាក្យស្ដីបន្ទោសបន្ដិចបន្ដួច។

រឿងនេះ បានធ្លាយក្រោយពី ណាសាឌី បាត់ចិញ្ចៀនពេជ្រ តម្លៃជាង ២ម៉ឺន ហើយរកឃើញអ្នកយកចិញ្ចៀនរបស់នាង។ តាមរយៈសំណេរដ៏វែងអន្លាយរៀបរាប់ពីដើមហេតុ រហូតដល់វែកមុខរកអ្នកប្រព្រឹត្ដកំហុសឃើញ ណាសាឌី បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហោះថា លុយដែលជាកម្លាំងញើសឈាមពីអាជីពសិល្បៈរបស់នាង ខំសន្សំយកទៅទិញរបស់ជាទីស្រឡាញ់ គឺចិញ្ចៀនពេជ្រ ១វង់ ស្រាប់តែអ្នកនៅជាមួយនាងដែលចាត់ទុកដូចជាបងប្អូនបង្កើតនោះ ហ៊ានបំផ្លាញទឹកចិត្ដនាង ដោយលួចចិញ្ចៀននាងយកទៅបោះចោល។

បើតាមសំណេរដដែល អ្នកបម្រើ ឬអ្នករៀបចំបន្ទប់ បានសារភាពថាខ្លួនពិតជាបានយកចិញ្ចៀននោះមែន ប៉ុន្ដែមិនបានយកទៅលក់ ឬទៅឲ្យអ្នកណានោះទេ គឺយកទៅបោះចោលក្នុងធុងសំរាម ព្រោះខឹងនឹងម្ចាស់ខ្លួនស្ដីបន្ទោស។ ពេលបានឮសម្ដីសារភាពនេះ ណាសាឌី ចាប់ផ្ដើមអួលដើមក រកនិយាយអ្វីមិនចេញ ដោយគ្រាន់តែថា៖ “អ្វីៗមិនអាចបកក្រោយបានទេ គឺមានតែទៅមុខ…ពេលនេះប្អូនសាងអី ប្អូនទទួលបានហើយ”។

ជុំវិញករណីនេះ Sabay មិនទាន់អាចទាក់ទងកញ្ញា ណាសាឌី ដើម្បីបញ្ជាក់ថា កញ្ញាបានប្ដឹងករណីនេះទៅអាជ្ញាធរមានសមត្ថកិច្ចដែរឬទេ។ ប៉ុន្ដែនៅក្នុងសារចុងក្រោយ ណាសាឌី បានពោលពាក្យយ៉ាងអស់សង្ឃឹម ហើយបញ្ជាក់ថា ក្រោយពីមានរឿងនេះ ធ្វើឲ្យនាងមានបញ្ហាផ្លូវចិត្ដខ្លាំង ព្រោះពិបាកនឹងទទួលយកអ្វីដែលបានកើតឡើងភ្លាមៗ៕

ដកស្រង់ពី៖Sabay