Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំបាច់បារម្ភ​រឿងខូចឡានអគ្គិសនី! កូនខ្មែរ​នឹងកាន់តែមាន​ជំនាញ​ជួសជុល ក្រោយ​មាន​កិច្ចព្រមព្រៀង​​ជាមួយ​ក្រុមហ៊ុន BYD

  • បោះពុម្ព

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BYD Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ការចុះហត្ថលេខានេះ ធ្វើឡើងរវាងលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងលោក MoK Leng Tou នាយកប្រតិបត្តិក្រុមហ៊ុន BYD Cambodia។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពិធីចុះអនុស្សរណៈនេះ ផ្តោតសំខាន់លើកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍការអប់រំ និងស្រាវជ្រាវដែលស្ថិតក្នុងសមត្ថកិច្ចរបស់ភាគីនីមួយៗ ក្នុងទម្រង់ដូចជា៖

-សហការក្នុងកាផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសយានយន្តអគ្គិសនី ជំនាញពាក់ព័ន្ធផ្សេងៗ

-ការផ្តល់សម្ភារៈ និងជំនួយបច្ចេកទេស

-ការផ្លាស់ប្តូរមន្រ្តី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក

-ការសហការស្រាវជ្រាវ អនុវត្តលើគម្រោងរួមគ្នាលើវិស័យដែលពាក់ព័ន្ធ

-ការសហការក្នុងការផ្តល់ជំនួយបច្ចេកទេសលើការអប់រំ កម្មវិធីបណ្តុះបណ្តាលនានារួមគ្នា

-ការចូលរួមសន្និសីទ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍នានា

-ការផ្លាស់ប្តូរព័ត៌មាន និងសម្ភារៈបរិក្ខារផ្នែកបច្ចេកទេសផ្សេងៗ ការប្រើប្រាស់ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារៈសំណង់ និងធនធានរួមគ្នា

-ការផ្តល់ឱកាសឱ្យនិស្សិតផ្លាស់ប្តូរបទពិសោធន៍សិក្សា និងចុះអនុវត្តការងារជាក់ស្តែង -ការផ្តល់វិញ្ញាបនបត្រលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសពាក់ព័ន្ធ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗទៀត តាមការឯកភាពគ្នាផងដែរ៕

ដកស្រង់ពី៖Sabay