Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបប្តូរប្រេងម៉ាស៊ីនសោះតែវាឡើងពណ៌ខ្មៅ គឺ​ជារឿងធម្មតាទេ តែបើវានៅមានពណ៌​ដដែល​ ទើបជា​បញ្ហា

  • បោះពុម្ព

តើលោកអ្នកធ្លាប់មានការបារម្ភ ឬមានចម្ងល់ជុំវិញបញ្ហាប្រេងម៉ាស៊ីនដែលឆាប់ឡើងពណ៌ខ្មៅដែរឬទេ ក្រោយទើបតែប្តូរប្រេងម៉ាស៊ីនថ្មីមិនបានប៉ុន្មានថ្ងៃផង។

ជាទូទៅ ក្រោយពេលចាក់ប្រេងថ្មីចូលក្នុងម៉ាស៊ីនភ្លាមៗ គឺវាមានពណ៌មាសថ្លា។ ប៉ុន្តែក្រោយពេលបើកបរ ឬបញ្ឆេះម៉ាស៊ីន ប្រហែលមួយសប្តាហ៍ ពណ៌ប្រេងម៉ាស៊ីននេះ នឹងឆាប់ផ្តើមប្រែទៅជាពណ៌ខ្មៅបន្តិចម្តង។ ការប្រែពណ៌នេះ មិនមែនជាបញ្ហាម៉ាស៊ីន ឬប្រេងឡើយ គឺជាដំណើរការនៅពេលម៉ាស៊ីនធ្វើការ ដែលវាបានលាយឡំជាមួយខ្យល់ កាបូន និងសំណល់ប្រេងម៉ាស៊ីនចាស់។

ផ្ទុយមកវិញ ប្រសិនបើប្រេងម៉ាស៊ីននៅតែរក្សាពណ៌មាសដដែល នោះទើបជាបញ្ហា ដែលបញ្ជាក់ថា ប្រេងម៉ាស៊ីនមិនបានបំពេញការងាររបស់វាក្នុងការហូរជ្រាបទៅដល់គ្រឿងបង្គំផ្សេងៗក្នុងម៉ាស៊ីន បានគ្រប់គ្រាន់ឡើយ។

ដូច្នេះពណ៌ប្រេងម៉ាស៊ីនដែលខ្មៅនេះ មិនមែនមានន័យថា ដល់ពេលដែលត្រូវប្តូរប្រេងម៉ាស៊ីននោះទេ ប្រសិនបើវាមាននៅជាតិរំអិល។ ជាមួយគ្នានេះ លោកអ្នកគួរប្តូរប្រេងម៉ាស៊ីន ឱ្យបានទៀងទាត់ តាមរយៈកាលកំណត់ពី ៣ ខែ ទៅ ៦ខែ ឬចម្ងាយបើកបរ ខុសៗគ្នាទៅតាមគុណភាពប្រេងម៉ាស៊ីននីមួយៗ និងលក្ខខណ្ឌបើកបររបស់ខ្លួន៕

ដកស្រង់ពី៖Sabay