Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញ​ឥឡូវ​ស្អាត ហ៊ឺហារ តែសង្សារ​ប្រុសសង្ហា ថុល ភិទិ កញ្ញា ម៉ានីន ធ្លាប់លំបាករកបាយហូបសឹងគ្មាន

  • បោះពុម្ព

កញ្ញា ឡុង ម៉ានីន ត្រូវបានគេស្គាល់ថាជាគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ។

បច្ចុប្បន្នមិនត្រឹមតែស្រស់សោភាទេ ប៉ុន្តែថែមទាំងទ្រព្យធន់ទៀតផង ប៉ុន្តែនៅមុនជំហានមកដល់ចំណុចនេះ នាងធ្លាប់លំបាកស្ទើរតែរកបានហូបគ្មាន។ ម៉ានីន បើកបង្ហាញការពិតនៅក្នុងថ្ងៃសម្ពោធផលិតផលរបស់ Virich នាថ្ងៃម្សិលមិញ។ "និយាយទៅបើប្រាប់គេអាចអត់ជឿ តែដើមឡើយខ្ញុំមិនមែនក្រទេ គឺរហាមហ្មង ពេលខ្លះ គឺរកតែបាយហូបមិនចង់មានផង!”។

កញ្ញា ឡុង ម៉ានីន ជាកូនកសិករនៅស្រុកកំពង់ត្រាចខេត្តកំពត។ កញ្ញា មិនបាននិយាយលម្អិតពីស្ថានភាពគ្រួសារនោះទេ បានត្រឹមនិយាយថា នាងលំបាកខ្លាំងពិបាកពណ៌នា។ ឃើញស្ថានភាពបែបនេះ ក្នុងនាមជាកូនច្បងក្នុងគ្រួសារ ម៉ានីន ថា ប្រសិនបើនាងនៅធ្វើធម្មតាៗទៀត នាងនឹងមិនអាចរើសបម្រាស់ពីភាពទីទាល់នោះទេ។ យុវតីរូបនេះ បានសម្រេចឡើងមកភ្នំពេញ ដោយមករស់នៅជាមួយសាច់ញាតិមួយចំនួន។ នាងថា នាងជួននៅជាពូ ជាមួយមីង ហើយពួកគាត់ទាំងនោះហើយ ជាអ្នកជួយផ្គត់ផ្គង់ការសិក្សា។

ម៉ានីន ប្រាប់ថា នាងគឺស្រឡាញ់ការងាររៀនសូត្រ ដូច្នេះក្រោមការទំនុកទំនុករបស់ពូមីង នាងរៀនផង ធ្វើការផង និងឆ្លៀតលក់អនឡាញទៀត ព្រោះគំនិតមុតមាំមួយ គឺនាងចង់មានបាន។ ទីបំផុតការដាក់គោលដៅច្បាស់ តាំងចិត្តមុតមាំ និងអនុវត្តជាប្រចាំ ទីបំផុតនាងអាចរកឃើញរស្មីជីវិតថ្មី។ យុវតីមកពីខេត្តកំពត បញ្ជាក់ថា នាងចាប់ផ្ដើមប្រែប្រួលជីវភាពចាប់ពីឆ្នាំ ២០១៦ នៅលើការលក់អនឡាញ តែដំបូងឡើយ នាងត្រឹមជាអ្នកប្រើប្រាស់ប៉ុណ្ណោះ។ ក្រោយមកក៏វិវត្តខ្លួនមកជាអ្នកលក់ ហើយក៏អាចលក់ដាច់បានថវិកាជាច្រើន។

បច្ចុប្បន្ន ឡុង ម៉ានីន ត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញល្បីមួយរូប។ នាងរឹតតែលេចធ្លោរថែមទៀត ក្រោយបើកចំហរទំនាក់ទំនងជាមួយតារាចម្រៀងផលិតកម្មរស្មីហង្សមាស ថុល សុភិទិ។ ផ្ដើមពីកូនគ្រួសារអត្តខាត់មួយ បច្ចុប្បន្ន ម៉ានីន មានផ្ទះសមរម្យ មានរថយន្តទំនើបជិះ និងមានអាជីវកម្មជាមួយខ្ទង់វិនិយោគសែនដុល្លារអាមេរិក។

យុវតីចិត្តមុតរូបនេះ ប្រាប់ថា មិនចប់ត្រឹមហ្នឹងទេ នាងមានមហិច្ឆតាធំជាងនេះទៀត។ ដូច្នេះហើយ ថ្មីៗនេះ បានសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន Vi Rich ចែកចាយផលិតផលសុខភាពចេញពីរោងចក្រនៅប្រទេសថៃថែមទៀត។ ដោយសំអាងលើទេពកោសល្យ បទពិសោធន៍របស់នាងជាច្រើនឆ្នាំ បូកនឹងគុណសម្បត្តិ Vi Rich នាងជឿថា នឹងអាចរីកចម្រើនជាមួយគ្នា។

ក៏ដូចគ្នា នាយិកាវ័យក្មេងរបស់ Vi Rich កញ្ញា តេង សេងអាន បានលើកឡើងថា នាងមើលឃើញពីគុណសម្បត្តិរបស់ ម៉ានីន និងការតស៊ូ ការកំណត់គោលដៅជីវិតច្បាស់លាស់ ទើបនាងសម្រេចធ្វើកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយគ្នានាពេលនេះ ដោយមានជំនឿដូចគ្នាថា នឹងមានផ្លែផ្កាធំដុំជាមួយគ្នានាពេលអនាគត៕

ដកស្រង់ពី៖ Sabay