Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សោកស្ដាយណាស់! ពិធីការិនីវ័យត្រឹម ២៦ ឆ្នាំ ទទួលមរណភាពក្រោយវះកាត់ហើយ

  • បោះពុម្ព

Lee Yeon Je អ្នកយកការណ៍ព័ត៌មាននៅស្ថាប័នសារព័ត៌មាន MBN (Maeil Broadcating Network) បានទទួលមរណភាពហើយ ដែលដំណឹងនេះពិតជាបង្កភាពសោកសៅជាខ្លាំង។

ផ្អែកតាមព័ត៌មានចេញពី MBN បានឲ្យដឹងថា អ្នកយកព័ត៌មាន Lee Yeon Je បានទទួលមរណភាពកាលពីថ្ងៃទី ២៣ ខែមិថុនា បន្ទាប់ពីលែងដឹងខ្លួន ពីការវះកាត់ ដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃ ស្របពេលមានវ័យទើប ២៦ឆ្នាំ។ Post ចុងក្រោយលើ Instagram របស់ Lee Yeon Je រយៈពេលមួយសប្ដាហ៍មុននាងលាចាកលោក ពិតជាធ្វើឲ្យគ្រប់គ្នារន្ធត់ចិត្តណាស់។

កាលពីថ្ងៃទី ១៧ ខែមិថុនា Lee Yeon Je បានបង្ហោះរូប ៣ សន្លឹក និងឃ្លីបវីដេអូ ១ លើ Instagram ជាមួយនឹង Caption អរគុណគ្រប់គ្នាដែលជួយនាងក្នុងគ្រាលំបាក៖ «ពីរខែកន្លងផុតទៅគឺពោរពេញទៅដោយការយំ សើច ឈឺចុកចាប់ និងធូរស្បើយ ប៉ុន្តែអរគុណមនុស្សអស្ចារ្យទាំងអស់ ម្សិលមិញ ខ្ញុំបានបញ្ចប់ការងារថ្ងៃចុងក្រោយដោយសុវត្ថិភាពមុនពេលឈប់សម្រាកឈឺ។

ពេលខ្លះមានរឿងច្រើនលើសលប់ ប៉ុន្តែអរគុណមនុស្សជុំវិញខ្លួនដែលតែងតែផ្តល់កម្លាំងចិត្តដល់ខ្ញុំ ហើយខ្ញុំ.. ខ្ញុំស្រឡាញ់អ្នក»។ ក្រោយទទួលបានព៏ត៌មានភ្លាម មហាជនពិតជាមានការសោកស្ដាយជាពន់ពេកនឹងការបាត់បង់ អ្នកយកការណ៍ព័ត៌មានដ៏ឆ្នើមរូបនេះ និងនាំគ្នាបន់ស្រន់សូមឲ្យវិញ្ញានក្ខន្ធនាងបានទៅដល់សុគតិភព។

Lee Yeon Je កើតនៅឆ្នាំ ១៩៩៦ និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Department of French Language and Literature at Korea។ កាលពីឆ្នាំ ២០២០ នាងត្រូវបានគេទទួលស្គាល់ ក្រោយនាងឈ្នះមកុដ Miss Korea Daegu។ ក្រោយមក នាងក៏បានចូលធ្វើការនៅ MBN ពោលគឺកាលពីឆ្នាំមុន និងបម្រើការជាអ្នករាយការណ៍ព័ត៌មានផ្នែកសេដ្ឋកិច្ច នៅ Social Affairs Unit និងធ្វើជាពិធីការិនីព័ត៌មានសំខាន់ប្រចាំ MBN (News 7 និង Economic Reporter M) ទៀតផង៕

ដកស្រង់ពី៖ Sabay