Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកដឹកនាំរឿង "Titanic" ទម្លាយបទពិសោធបះសក់ស្ទើរអស់ជីវិត ពេលចុះទៅមើលខ្មោចកប៉ាល់ទីតានិច

  • បោះពុម្ព

អ្នកដឹកនាំរឿង "Titanic” James Cameron ធ្លាប់ជួបនឹងបទពិសោធប៊ិះអស់ជីវិត ក្នុងនាវាមុជទឹក កាលពីឆ្នាំ ១៩៩៥ អំឡុងពេលចុះរុករកបំណែកកប៉ាល់ ទីតានិច ដែលលិចកាលពីឆ្នាំ ១៩១២។

យោងតាម **Radio Canada** បានលើកឡើងថា **Cameron** បានលើកឡើងកាលពីឆ្នាំ ២០០៩ នូវបទពិសោធរន្ធត់មួយ តាមរយៈវីដេអូឯកសារមានចំណងជើងថា **"The Futurist”** សរសេរដោយ **Rebecca Keegan**។ លោក **Cameron** ដែលធ្លាប់បានធ្វើដំណើររាប់សិបដងទៅហើយ ដើម្បីទៅមើលខ្មោចកប៉ាល់ទីតានិក បាននិយាយថា លោកស្ទើរតែបាត់បង់ជីវិតទៅហើយ ក្នុងអំឡុងពេលព្យុះខ្សាច់ក្រោមទឹក។

អ្នកដឹកនាំរឿងរូបនេះ ពិតជាគាំងស្មារតីណាស់ បន្ទាប់ពីទទួលដំណឹងថា មនុស្ស ៥ នាក់បានស្លាប់ ខណៈពេលដែលព្យាយាមទៅដល់កប៉ាល់ទីតានិច នៅលើនាវាមុជទឹក Titan របស់ OceanGate។ លោក Cameron ដែលបានទៅទស្សនាកប៉ាល់ទីតានិកដល់ទៅ ៣៣ដង បាននិយាយថា លោកធ្លាប់បានព្រមានទៅកាន់ក្រុមហ៊ុន OceanGate ដែរ អំពីបញ្ហានាវានេះ មុនពេលធ្វើដំណើរ ដោយមើលឃើញពីបញ្ហាដ៏ព្រួយបារម្ភមួយចំនួន។ នៅឆ្នាំ ១៩៩៥ លោក Cameron បានជិះនាវាមុជទឹកលើនាវាមុជទឹកលើកទី ៣ ជាមួយអ្នកបើកយន្តហោះរុស្ស៊ីលោក Dr. Anatoly Sagalevich និងវិស្វករជនជាតិរុស្សី ប៉ុន្តែនៅពេលនោះ ស្រាប់តែមានព្យុះខ្សាច់ ដែលបង្កើតឡើងដោយចរន្តចេញពីខ្មោចកប៉ាល់ទីតានិក មកបុកកប៉ាល់របស់ពួកគេនៅបាតសមុទ្រ។

លោក Cameron បាននិយាយនៅក្នុងសៀវភៅនេះថា៖ «Anatoly បាននិយាយថា "អូ! ទេ" ដែលជាពាក្យអ្នកមិនចង់ឮចេញពីអ្នកបើកយន្តហោះ ហើយពេលនោះយើងបិទភ្នែកមួយវិនាទីសិន»។ រឿងដ៏ព្រឺសម្បុរមួយទៀត ថាមពលថ្មរបស់ពួកគេក៏ចាប់ផ្ដើមអស់ថាមពល និងក្នុងសីតុណ្ហភាពដ៏ត្រជាក់ លោក Cameron បាននិយាយថា ក្រុមនាវិករបស់ខ្លួនបានព្យាយាមលុបចោលបេសកកម្ម ហើយធ្វើដំណើរត្រឡប់ទៅខាងលើពីរដង មុនពេលត្រូវ ចរន្តទឹកសមុទ្រជ្រៅ រុញនាវានោះកាន់តែខ្លាំង។

បន្ទាប់ពីប្រឹងបញ្ជានាវា អស់ ៣ លើក ជាមួយនឹងការជាប់គាំងអស់រយៈពេលកន្លះម៉ោង អ្នកដឹកនាំរឿង «Titanic» បានលើកឡើងថា នាវាត្រូវបានរុញឲ្យឆ្ងាយគ្រាន់បើ ពីព្យុះខ្សាច់ ហើយពួកលោកក៏អាចធ្វើដំណើរត្រឡប់មកវិញដោយសុវត្ថិភាព៕

 

 

ដកស្រង់ពី៖ Sabay