Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកប្រើប្រាស់ WhatsApp Business កើនឡើងខ្ពស់ជាង ៤ដងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ

  • បោះពុម្ព

(បរទេស)៖ កម្មវិធីផ្ញើសារ WhatsApp Business កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោកគិតត្រឹម ៣ឆ្នាំចុងក្រោយនេះចំនួនអ្នកប្រើប្រាស់កើនឡើងគុណនឹងបួនឯណោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ នាយកប្រតិបត្តិក្រុមហ៊ុន Meta Platform លោក Mark Zuckerberg បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា កម្មវិធី WhatsApp Business កំពុងផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់ជាង ២០០លាននាក់នៅលើភ្លេតហ្វមរបស់ខ្លួន ដែលជាការកើនឡើង ៤ដងបើធៀបនឹង ៣ឆ្នាំមុន។

ការកើនឡើង តាមការបញ្ជាក់របស់ Meta បានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែធ្វើការបន្ថែមទៀតដែលត្រៀមនឹងបញ្ចេញមុខងារពិសេសមួយចំនួនដល់អ្នកប្រើប្រាស់ជាពិសេសសម្រាប់អ្នកបើកអាជីវកម្មខ្នាតតូចនាពេលខាងមុខ អាចដំណើរការផ្សាយពាណិជ្ជកម្មបានដែលគ្រាន់តែចុចទៅកាន់ភ្លេតហ្វមផ្ញើសារ WhatsApp Business ដោយមិនចាំបាច់មានគណនី Facebook៕

ដកស្រង់ពី៖Sabay