Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Netflix ប្រកាសថា T.O.P, Jo Yu Ri និងតារាល្បីជាច្រើន នឹងជុំគ្នាក្នុង «Squid Game 2»

  • បោះពុម្ព

រឿងភាគដ៏ល្បីរបស់កូរ៉េ "Squid Game” បានក្លាយជាភាពយន្តភាពដ៏ធំលំដាប់អន្តរជាតិ ដែលគ្រប់គ្នាជក់ចិត្តមិនធម្មតាឡើយ។

ចាប់ពីពេលដែល មានការបញ្ជាក់ថា "Squid Game” រដូវកាលទី ២ នឹងមកដល់ឆាប់ៗ គ្រប់គ្នាដែលជាអ្នកតាមដាន ពិតជាផ្ដោតការតាមដានលើសលប់នូវវត្តមានតួសម្ដែងប្រចាំរដូវកាលថ្មីនេះ។ ជាការពិត ក៏មានការបង្ហាញជាផ្លូវការថា Park Gyu Young ត្រូវបានជ្រើសជាតួឯកស្រី ប្រចាំរដូវកាលទី ២។ អំឡុងពេលនៃកម្មវិធី Tudum: A Global Fan Event ឆ្លៀតឱកាសនោះ Netflix ក៏បានប្រកាសថា Im Si Wan, Kang Ha Neul, Park Sung Hoon, Lee Jung Jae និង Lee Byung Hun សុទ្ធតែច្បាស់ការក្នុងការទទួលតំណែងជាតួសម្រាប់រឿង "Squid Game 2” ហើយ។

ចំណែក Wi Ha Joon និង Gong Yoo ក៏ដូចគ្នា។ បន្ថែមពីលើនេះ អ្វីដែលកាន់តែភ្ញាក់ផ្អើលនៅពេលនេះ Netflix បានឲ្យដឹងថា Jo Yu Ri (អតីតសមាជិកក្រុម IZ*ONE), Kang Ae Sim, Lee David, Lee Jin Uk, Roh Jae Won, Won Ji An ពិសេសទៅទៀតនោះ Choi Seung Hyun (T.O.P) ក៏មានវត្តមានរួមគ្នាក្នុងរឿង "Squid Game 2” នេះដែរ៕

ដកស្រង់ពី៖ Sabay