Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទិនហ្វី ប្រកាសស្វែងរកនារីជើងខ្លាំងមកពីជុំវិញពិភពលោក សម្ដែងក្នុងរឿង «បាល់ទាត់សៅលីង»

  • បោះពុម្ព

ជាការអបអរខួបកំណើតគម្រប់ ៦១ ឆ្នាំ កាលពីថ្ងៃទី ២២ ខែមិថុនា កំពូលអ្នកផលិតរឿងហុងកុង Stephen Chow បានប្រកាសថា ខ្លួនកំពុងធ្វើការទៅលើភាពយន្តខ្នាតធំ “Shaolin Women’s Soccer”។

រយៈពេល ២២ ឆ្នាំ នៃការរង់ចាំពិតជាយូរ ប៉ុន្តែការរង់ចាំមិនអត់ប្រយោជន៍ឡើយ ព្រោះថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា «Shaolin Soccer» នឹងវិលមកសាជាថ្មី តបតាមការទន្ទឹងរបស់អ្នកគាំទ្រ។ លោក Stephen Chow ដែលជាតារាសម្ដែង និងអ្នកផលិតកុនដ៏ល្បីរបស់ហុងកុង បានប្រកាសលើ Instagram បង្ហាញថាលោកកំពុងសិក្សា និងផ្ដោតផលិតរឿងថ្មីហើយ។

ទោះជាយ៉ាងណា ពុំទាន់មានការបញ្ជាក់នៅឡើយថា ភាពយន្តថ្មី នេះ គឺជាស៊េរីរឿងបន្តសាច់រឿង ពីរឿងដែលផលិតឆ្នាំ ២០០១ "Shaolin Soccer” ឬយ៉ាងណាទេ។ លើ Caption អ្នកផលិតកុនរូបនេះបាននិយាយថា ខ្លួនកំពុងស្វែងរកជើងខ្លាំងមានទេពកោសល្យពិត សម្រាប់វណ្ណកម្មថ្មីនេះ។ អ្នកដែលលោកត្រូវការ គឺគួរតែមានសម្រស់ស្រស់ស្អាត ឆ្លាត និងមានសមត្ថភាពផ្នែកអត្តពលិកដែលមកពីជុំវិញពិភពលោក ដើម្បីមកប្រកួតជ្រើសរើសតួ។

លោកបានបញ្ជាក់ច្បាស់ៗថា៖ «សម្រាប់អ្នកដែលស័ក្តិសមនឹងលក្ខណៈវិនិច្ឆ័យ សូមផ្ញើរូបថតថ្មីៗ និងព័ត៌មានលម្អិតទៅកាន់ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ »។ ដោយឡែកសម្រាប់អ្នកដែក ផ្ញើរូបភាពដែលប្រើក្នុងកម្មវិធី Photoshop ឬមានការកាត់ត ក្រុមការងាររឿងមិនទទួលយកឡើយ៕

 

 

ដកស្រង់ពី៖ Sabay