Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មវិធី WinGPT បង្កើតឡើងសម្រាប់កុំព្យូទ័រចាស់ៗ ចេញឆ្នាំ១៩៩២ អាចប្រើមុខងារដូច ChatGPT

  • បោះពុម្ព

អ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រមួយរូប បានបង្កើតកម្មវិធីមួយស្រដៀង ChatGPT ដើម្បីដាក់ឱ្យដំណើរការលើកុំព្យូទ័រចាស់ៗ ចាប់តាំងពីជំនាន់ឆ្នាំ ១៩៩២។ WinGPT ជាកម្មវិធីមួយដែលមានមុខងារស្រដៀងគ្នានឹង ChatGPT។

អ្នកអភិវឌ្ឍន៍កម្មវិធីមួយរូប បានធ្វើការបង្កើតកម្មវិធីនេះឡើងដើម្បីអនុញ្ញាតឱ្យកុំព្យូទ័រចាស់ៗ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 3.1 អាចប្រើប្រាស់កម្មវិធីមួយដែលមានមុខងារដូចទៅនឹង ChatGPT ដែរ។ អ្វីដែលខុសប្លែកនោះគឺទៅលើផ្ទាំងកម្មវិធី រូប icon ដែលគេបានកែច្នៃវាឱ្យដូចស៊េរីៗ Windows ចាស់ៗ។ កម្មវិធី WinGPT នេះអាចដំណើរការបាននៅលើប្រព័ន្ធប្រតិបត្តិការ Windows 3.1។

ដោយប្រព័ន្ធប្រតិបត្តិការ Windows 3.1 បានចេញដំបូង តាំងពីឆ្នាំ ១៩៩២ មកម៉្លេះ ពោលបើគិតមកទល់ឆ្នាំ ២០២៣នេះ វាមានអាយុកាល ៣១ឆ្នាំហើយ។ ដូចនេះបើសិនជាអ្នកដែលកំពុងមានកុំព្យូទ័រដំណើរការដោយ Windows 3.1 ហើយចង់ភ្លក់រសជាតិ កម្មវិធី AI ដូចកុំព្យូទ័រទំនើបៗនាពេលបច្ចុប្បន្នដែរ អាចទាញយកកម្មវិធី WinGPT នេះទៅប្រើប្រាស់បាន៕

ដកស្រង់ពី៖Sabay