Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃនេះ ខួបកំណើតពិធីករ ពៅ ពិសិដ្ឋ ស្រាប់តែ សាវិន ហ្វីលីប សួរត្រង់ៗរឿងគូស្រករហ្មង!

  • បោះពុម្ព

សាមីខ្លួន គឺតារាសម្ដែង និងជាពិធីករ ពៅ ពិសិដ្ឋ មិនទាន់ប្រកាសថាខ្លួនកើតនៅថ្ងៃនេះផង ស្រាប់តែមិត្ដសិល្បៈ និងបងស្រីរបស់លោកបង្ហោះរូបថត ភ្ជាប់ជាមួយពាក្យជូនពរថ្ងៃខួបកំណើតឡើងព្រោងព្រាត។

ឆ្លៀតក្នុងឱកាសនេះ គេក៏ឃើញតារាសម្ដែងវ័យជ្រេម្នាក់ដែរ គឺលោក សាវិន ហ្វីលីព បានសួររឿងគូស្រករត្រង់ៗទៅកាន់ ពៅ ពិសិដ្ឋ តែម្ដង។ តាមរយៈសារបង្ហោះរបស់អ្នកនាង ពៅ លីដា ដែលត្រូវជាបងស្រីបង្កើតរបស់ ពៅ ពិសិដ្ឋ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក សាវិន ហ្វីលីប បានជូនពរ ហើយក៏ឆ្លៀតសួរ ពៅ ពិសិដ្ឋ ថា៖ “រីករាយថ្ងៃខួបកំណើត ប្អូនប្រុសសង្ហារ! ថ្ងៃណាយកប្រពន្ធ?”។

សំណួរនេះមិនទាន់ត្រូវបានបងស្រី ឬលោក ពៅ ពិសិដ្ឋ ខ្លួនឯងចូលឆ្លើយនឹងលោក សាវិន ហ្វីលីប នៅឡើយទេ។ ប៉ុន្ដែក្រៅពីបងស្រី និងលោក សាវិន ហ្វីលីប ដែលបានជូនពរ និងចង់ឃើញពិធីកររូបសង្ហារ ពៅ ពិសិដ្ឋ មានគ្រួសារ ឬភរិយានោះ ក៏មានមិត្ដសិល្បៈ ព្រមទាំងអ្នកគាំទ្រជាច្រើនទៀតបានបញ្ចេញមតិជូនពរ និងសូមឲ្យលោកមានគូស្រករឆាប់ៗ៕

ដកស្រង់ពី់៖ Sabay