Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mazda3 2024 ថ្លៃជាង​ស៊េរីមុន​បន្តិចមែន តែ​ក៏បំពាក់​បច្ចេកវិទ្យា ​និងគ្រឿង​បរិក្ខារថ្មីៗដែរ

  • បោះពុម្ព

រថយន្ត Mazda3 ឆ្នាំ២០២៤ ត្រូវបានបញ្ចេញតម្លៃជាផ្លូវការហើយ ដោយវាថ្លៃជាងស៊េរីមុន ប៉ុន្តែវាក៏មកជាមួយបន្ថែមនូវគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាថ្មីៗផងដែរ។ នៅទីផ្សារអាមេរិក រថយន្ត Mazda 3 2024 មានតម្លៃចាប់ពី ២៤ ១៧០ដុល្លារ សម្រាប់ option 2.5 S ខណៈស៊េរីឆ្នាំ២០២៣ វាមានតម្លៃ ២២ ៥៥០ដុល្លារ។

យ៉ាងណាមិញ សម្រាប់ស៊េរីឆ្នាំ២០២៤ គឺវាបានបន្ថែមនូវប្រព័ន្ធជំនួយអ្នកបើកបរ ដូចជាមុខងារ Blind Spot ដែលផ្តល់សញ្ញាពេលមានគេចង់វ៉ាជែង, Rear Cross-Traffic Alert ដែលផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ ពេលអាយ៉ែ និងមុខងារផ្តល់សញ្ញាដាស់តឿនសម្រាប់បើកឬបិទគូថក្រោយ។ ជាមួយគ្នានោះ អតិថិជនក៏អាចទទួលបានចង្កៀង LED, ផ្លិតទឹកបក់អូតូ និងយ៉ាន់កង់ alloy ទំហំ ១៦អ៊ីញ។

ក្រៅពីនេះ វាក៏បំពាក់អេក្រង់ថាច់ស្គ្រីនទំហំ ៨,៨អ៊ីញ និង Speaker ៦គ្រាប់ផងដែរ។ សម្រាប់ Option នេះដែរ គឺវាប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៩១សេះ និងកម្លាំងរមួល ២៥២ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ៦វគ្គ។

ចំណែករថយន្ត Mazda 3 option 2.5 S Preferred បំពាក់យ៉ាន់កង់ ១៨អ៊ីញ ឆ្នាំងសាកឥតខ្សែ ពូកស្បែកក្រហម និងរត់ប៉ុង២។ Option 2.5 Carbon Turo ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២៥០សេះ និងកម្លាំងរមួល ៤៣៣ញូតុនម៉ែត្រ។ វាបំពាក់អេក្រង់ថាច់ស្គ្រីន ១០,២៥អ៊ីញ អាចភ្ជាប់ Android Auto និង Apple CarPlay ឥតខ្សែផងដែរ៕

ដកស្រង់ពី៖Sabay