Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបករណ៍មួយនេះ អនុញ្ញាតឱ្យអ្នកភ្ជាប់ទូរស័ព្ទទៅកាន់បណ្តាញផ្កាយរណប ទុកប្រើនៅពេលមានអាសន្ន

  • បោះពុម្ព

ក្រុមហ៊ុន Motorola បានបញ្ចេញឧបករណ៍មួយសម្រាប់ទូរស័ព្ទ ដែលចង់ភ្ជាប់ទៅកាន់បណ្តាញផ្កាយរណប ប្រើប្រាស់ក្នុងពេលមានអាសន្ន។

ឧបករណ៍នេះ មានឈ្មោះថា Motorola Defy Satellite Link ដែលវាមានសមត្ថភាពអាចភ្ជាប់ទូរស័ព្ទទាំង iPhone និង Android ទៅកាន់ប្រព័ន្ធផ្កាយរណប សម្រាប់ប្រើប្រាស់នៅពេលដែលគ្មានសេវាទូរស័ព្ទ និង នៅក្នុងពេលដែលមានអាសន្ន។

វាដំណើរការដោយភ្ជាប់ Bluetooth ទៅកាន់ទូរស័ព្ទទាំង 2 ស៊េរី iPhone និង Android ហើយបន្ទាប់មកវាអនុញ្ញាតឱ្យទូរស័ព្ទភ្ជាប់ទៅកាន់បណ្តាញផ្កាយរណប។ អ្នកប្រើតម្រូវឱ្យបង់សេវាប្រចាំខែដើម្បីអាចប្រើឧបករណ៍នេះភ្ជាប់ទៅកាន់ផ្កាយរណបបាន។

នៅពេលដែលវាត្រូវបានភ្ជាប់ទៅកាន់បណ្តាញផ្កាយរណបហើយ អ្នកអាចធ្វើការផ្ញើសារ និង ទទួលសារ SMS និង ផ្ញើទីតាំងរបស់អ្នក ដើម្បីស្វែងរកជំនួយនៅពេលមានអាសន្ន។ ឧបករណ៍នេះ ត្រូវបានក្រុមហ៊ុន Motorola ដាក់លក់នៅក្នុងតម្លៃ 99ដុល្លារអាមេរិក បូកជាមួយសេវាកម្មត្រូវបង់ទៀតនោះ វាមានតម្លៃសរុប 150ដុល្លារ៕

ដកស្រង់ពី៖Sabay