Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេបាខាង SM និង JYP ចេញសេចក្ដីថ្លែងការណ៍ទាក់ទងនឹងដំណឹងស្នេហា YoonA និង Junho

  • បោះពុម្ព

ថ្មីៗនេះមានព័ត៌មានផ្ទុះឡើងថា Lee Junho (2PM) និង YoonA (Girls’ Generation) មានទំនាក់ទំនងស្នេហានឹងគ្នា។

មហាជនអ្នកប្រើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីរ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនឹងអ្វីដែលបានផ្ទុះឡើងនេះ។ ដោយឡែកទាក់ទងនឹងចចាមអារ៉ាមនេះ ក្រុមហ៊ុន JYP របស់ Lee Junho ក៏បានចេញមុខ ដោយផ្ដល់ព័ត៌មានទៅកាន់បណ្ដាញផ្សព្វផ្សាយ Herald Pop ថា៖ «ពួកយើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះព័ត៌មាននេះ»។

ចំណែកក្រុមហ៊ុន SM ដែលជាមេបារបស់ YoonA វិញ បានលើកឡើងមិនខុសពី JYP ដែរ ដោយបញ្ជាក់ថា៖ «ពួកយើងកំពុងតាមបានទៅលើរឿងនេះ»។ វាកាន់តែបានធ្វើឲ្យ មហាជនមានអារម្មណ៍អន្ទះសារក្នុងការស្វែងរកការពិត ថាតើ តួឯកប្រុសស្រីរឿង «King The Land» នេះពិតជាមានទំនាក់ទំនងស្នេហាលួចលាក់នឹងគ្នាមែន ឬយ៉ាងណា។

ប៉ុន្តែអ្វីដែលពួកគេមិនអាចទប់ចិត្តមិនសរសើរ និងរំភើបបាន គឺភាពស៊ីសង្វាក់របស់អ្នកទាំងពីរក្នុងរឿង គឺកើតឡើងដូចធម្មជាតិពិតៗ ហើយពេលទស្សនាហើយ អ្នកមើលសឹងគ្មានអារម្មណ៍ថានេះជាការសម្ដែងឡើយ៕

 

ដកស្រង់ពី៖Sabay