Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់ដើមបទ “ប្រុសព្រានស្នេហា” ញឹម ដាវី ត្រៀមបញ្ចេញស្នាដៃថ្មីៗចំនួន ២០ បទទៀត

  • បោះពុម្ព

អ្នកស្រី ញឹប ដាវី គឺជាម្ចាស់សំនៀងដើម នៃបទ “ប្រុសព្រានស្នេហា” ហើយក៏ត្រូវជាភរិយារបស់កវី អ៊ុំ ដរ៉ា ដែរ។

មានចម្រៀងមិនច្រើនទេដែលជាស្នាដៃផ្ទាល់របស់អ្នកស្រី និងលោក អ៊ុំ ដរ៉ា និពន្ធឲ្យដើម្បីអ្នកស្រីបកស្រាយ ចាប់តាំងពីទសវត្ស៨០ រហូតមកដល់បច្ចុប្បន្ន ប៉ុន្ដែថ្មីៗអ្នកស្រីប្ដេជ្ញាថានឹងផលិតបទចម្រៀងយ៉ាងតិចឲ្យបាន ២០បទទៀត ដើម្បីបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយជាមួយ Sabay កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អ្នកស្រី ញឹប ដាវី មានប្រសាសន៍ថា បទដំបូងរបស់អ្នកស្រី គឺបទ “ប្រុសព្រានស្នេហា” និពន្ធដោយលោកគ្រូ អ៊ុំ ដរ៉ា តាំងពីឆ្នាំ១៩៧៩។

ក្រោយៗមកទៀតអ្នកស្រីក៏ចាប់ផ្ដើមនិពន្ធបទចម្រៀងដោយខ្លួនឯង ហើយបកស្រាយដោយខ្លួនឯងមួយចំនួនដែរ ប៉ុន្ដែបទខ្លះមិនទាន់ត្រូវបានបញ្ចេញ និងខ្លះបានបញ្ចេញហើយ តែមហាជនមិនសូវចាប់អារម្មណ៍។ អ្នកស្រី ញឹប ដាវី៖ “ខ្ញុំអាចនិពន្ធដោយខ្លួនឯងបាន ព្រោះខ្ញុំនៅជាមួយលោគ្រូ(អ៊ុំ ដរ៉ា) ច្រើនឆ្នាំ ហើយខ្ញុំបាននិពន្ធបទបានច្រើនដែរ គ្រាន់តែថាឥឡូវនេះខ្ញុំមិនទាន់Post ទេ ចាំខ្ញុំប្រមូលបទខ្ញុំចាស់ៗដាក់ចូលក្នុងPage ឲ្យអស់សិន បានខ្ញុំបញ្ចេញម្ដងមួយៗ”។

បើតាមអ្នកស្រី ញឹប ដាវី ក្នុងចំណោម បទចម្រៀងទាំង ២០បទ ដែលគ្រោងនឹងផលិតនោះ គឺមានបទមួយដែលអ្នកស្រីចាប់អារម្មណ៍ខ្លាំង គឺបទ “ប្រហែលៗ”ដែលជាស្នាដៃនិពន្ធដោយអ្នកស្រីផ្ទាល់កាលពីឆ្នាំ២០១៥ ហើយកែសម្រួលដោយលោកគ្រូ អ៊ុំ ដរ៉ា ប៉ុន្ដែគិតមកដល់ថ្ងៃនេះមិនទាន់មានឱកាសបកស្រាយ ឬថតវានៅឡើយ។

អ្នកស្រីបញ្ជាក់ថា បទភាគច្រើន មិនមែនជាបទបែបមនោសញ្ចេតនា ឬរាំវង់នោះទេ គឺជាបទបែបញាក់។ ក្នុងវ័យ ៦៣ឆ្នាំ អ្នកស្រី ញឹម ដាវី យល់ថាខ្លួនហួសវ័យត្រូវប្រឡូកក្នុងអាជីពនេះហើយ ហើយថាអ្នកស្រីគ្រាន់តែចង់និពន្ធ និងច្រៀងទុកបទថ្មីៗ និងល្អៗយ៉ាងហោចឲ្យបាន ២០បទ មុនពេលចាស់ទ្រុឌទ្រោម ឬច្រៀងលែងកើត។ អ្នកចម្រៀងវ័យចំណាស់រូបនេះ ត្រូវបានមហាជនចាប់អារម្មណ៍ និងស្គាល់មុខជាថ្មី ក្រោយពីផ្ទុះគាំទ្របទ “ប្រុសព្រានស្នេហា” ដែលកញ្ញា ខាត់ សួស្ដី លើកមកCover ឬច្រៀងឡើងវិញ៕

ដកស្រង់ពី៖Sabay