Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាស AirPods ជំនាន់ថ្មី អាចនឹងមានការផ្លាស់ប្តូរមួយចំនួន រួមទាំងការប្តូរទៅប្រើ USB-C លើប្រអប់សាក

  • បោះពុម្ព

កាស AirPods ជាផលិតផលដែលទទួលបានជោគជ័យបំផុតមួយរបស់ក្រុមហ៊ុន Apple ដោយរកចំណូលបានពីការលក់កាសនេះខ្ទង់ពាន់លានដុល្លារអាមេរិក។ Apple អាចនឹងធ្វើការកែប្រែ ដោយដាក់រន្ធសាកថ្មប្រភេទ USB-C ទៅលើប្រអប់សាករបស់កាស AirPods ជំនាន់ថ្មី។

កាស AirPods ដែល Apple អាចនឹងប្រកាសចេញនៅពេលខាងមុខមានដូចជា AirPods , AirPods Pro និង AirPods Max។ ចំពោះកាស AirPods ស៊េរីធម្មតា គេរំពឹងថា Apple នឹងទម្លាក់តម្លៃរបស់វានៅត្រឹម ៩៩ដុល្លារលើទីផ្សារអាមេរិក ដោយតម្លៃក្នុងពេលបច្ចុប្បន្នគឺ ១២៩ដុល្លារ។ ក្រៅពីផ្លាស់ប្តូររន្ធសាកថ្មសម្រាប់ប្រអប់សាករបស់កាស AirPods ក្រុមហ៊ុន Apple កំពុងធ្វើការសិក្សាដើម្បីបន្ថែមប្រព័ន្ធស៊ែនស័រទៅលើកាសរបស់ខ្លួន សម្រាប់ដំណើរការមុខងារថ្មីៗ។

មុខងារដែលគេជឿថា Apple កំពុងសិក្សានោះមានដូចជាមុខងារវាស់កម្តៅ តាមរយៈត្រចៀក ដោយវាអាចសម្គាល់ដឹងថាមនុស្សអាចមានជំងឺគ្រុនក្តៅ ឫ ជំងឺផ្សេងទៀតឫអត់។ ប៉ុន្តែមុខងារមួយនេះ គេសន្និដ្ឋានថា Apple អាចនឹងបំពាក់ទៅលើកាស AirPods នៅក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខ៕

ដកស្រង់ពី៖Sabay