Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រប់ម៉ូដែល iPhone 15 ទាំងអស់នឹងទទួលបានកម្លាំងថ្មធំជាងមុន

  • បោះពុម្ព

(បរទេស)៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមចេញពីរោងចក្រ Foxconn ប្រទេសចិនមកថា ស្មាតហ្វូនជំនាន់ចុងក្រោយ iPhone 15 គ្រប់ម៉ូដែលទាំងអស់របស់ Apple ក្នុងឆ្នាំនេះនឹងត្រូវបានផ្លាស់ប្តូរសមត្ថភាពថ្មដែលមានកម្លាំងខ្លាំងជាងមុនរហូតជិតដល់ ៥,០០០មីលីអំពែម៉ោង (mAh) ឯណោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ ជារៀងរាល់ឆ្នាំមុនថ្ងៃព្រឹត្តិការណ៍ដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីៗរបស់ Apple តែងតែទទួលបានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងសមត្ថភាពថ្ម កាមេរ៉ា អេក្រង់ រូបរាង និងមុខងារផ្សេងទៀត។

ដោយឡែកយោងតាមពាក្យចចាមអារ៉ាមចុងក្រោយនេះដែលចេញពីក្រុមហ៊ុនផ្គត់ផ្គង់ iPhone ធំបំផុត Foxconn ទំនងក្លាយជាការពិតហើយ ដោយក្នុងនោះប្រភពគូសបញ្ជាក់ថា ម៉ូដែល iPhone 15ទាំង ៤ម៉ូដែលរួមមាន iPhone 15 ធម្មតា ទទួលបានថាមពលថ្មទំហំ ៣,៨៧៧ មីលីអំពែម៉ោង, iPhone 15 Plus ទទួលបានថាមពលថ្ម ៤,៩១២មីលីអំពែម៉ោង, iPhone 15 Pro ទទួលបានថាមពលថ្ម ៣,៦៥០មីលីអំពែម៉ោង និង iPhone 15 Pro Max ទទួលបានថាមពលថ្ម ៤,៨៥២មីលីអំពែម៉ោង។

បើធៀបទៅនឹង iPhone ជំនាន់មុនជាពិសេសត្រកូល iPhone 14 នេះជាលើកទី១ ហើយដែល Apple អនុញ្ញាតឱ្យស្មាតហ្វូនរបស់ខ្លួនបំពាក់ដោយថាមពលកម្រិតខ្ពស់ ដែលជិតដល់ទៅ ៥,០០០មីលីអំពែម៉ោងជាលើកដំបូង។ ចំពោះត្រកូល iPhone 14 ទាំង ៤ម៉ូដែលរួមមាន iPhone 14 ត្រូវបានបំពាក់ដោយថាមពលថ្ម ៣,២៧៩ មីលីអំពែម៉ោង, iPhone 14 Plus បំពាក់ដោយថាមពលថ្ម ៤,៣២៣ មីលីអំពែម៉ោង, iPhone 14 Pro បំពាក់ដោយថាមពលថ្ម ៣,២០០ មីលីអំពែម៉ោង និង iPhone 14 Pro Max ដំណើរកាជាមួយថាមពល ៤,៣២៣ មីលីអំពែម៉ោង ដូចទៅនឹងម៉ូដែល Plus ដែរ។ គួរជម្រាបដែរថា បើតាមពាក្យចចាមអារ៉ាមពីប្រភពផ្សេងទៀតដែលថា iPhone មានទម្ងន់ធ្ងន់ជាងមុន និងក្រាស់ជាងមុនទំនងជាមិនខុសទេដោយសារតែការផ្លាស់ប្តូរទៅលើសមត្ថភាពថ្មរបស់ Apple បូករួមទាំងបន្ទះឈីបកម្រិតខ្ពស់នឹងធ្វើឱ្យអាយុកាលថ្មរបស់ Apple កាន់តែប្រសើជាងមុន។ ខណៈដែររាល់ឆ្នាំស្ទើតែគ្រប់ម៉ូដែល iPhone របស់ Apple តែងតែត្រូវបានអតិថិជនរអ៊ូរឿងអាយុកាលថ្មប្រើមិនបានយូរនេះ៕

ដកស្រង់ពី៖Sabay