Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Athika កំពុងស្វែងរកការគាំទ្រពីសប្បុរសជន ដើម្បីបន្ដក្ដីសង្ឃឹមសិស្សសិល្បៈអង្គការTinytoones

  • បោះពុម្ព

ក្រោយ ១ថ្ងៃ នៃការប្រកាសរ៉ៃអង្គាសថវិកាពីសប្បុរសជន ដើម្បីជួយដល់ដំណើរការគម្រោងមួយរបស់អង្គការ Tinytoon ពីសំណាក់អ្នកចម្រៀងរ៉េប Athika គេឃើញសប្បុរជនបានជួយជិត ២០០០ដុល្លារហើយ។

ដោយមើលឃើញក្មេងៗ កំពុងរៀនអក្សរ រៀនរាំ និងរៀនច្រៀងជាច្រើននាក់ ប្រឈមនឹងបាត់ឱកាសរៀន ដោយសារអស់ជំនួយពីក្រៅប្រទេសនោះ Athika ក៏ផ្ដើមគំនិតនេះឡើង។ Athika ដែលជាអ្នកចម្រៀងរ៉េប និងជាអ្នកបង្កើតមានតិកាវ័យក្មេងម្នាក់ បានអំពាវនាវដល់សប្បុរសជន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អមដោយការជួយជ្រោមជ្រែងលើការងាររ៉ៃអង្គាសនេះជាមួយមិត្ដភក្ដិ២នាក់ផ្សេងទៀត។ តាមគម្រោង Athika និងមិត្ដភក្ដិ នឹងបំផុសឲ្យមានការចូលរួមពីសប្បុរសជនក្នុងស្រុកឲ្យបាន ១ម៉ឺនដុល្លារ ហើយគិតត្រឹមល្ងាចមិញទទួលបានជិត ២០០០ហើយ។

អង្គការ TinyToones ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយពលរដ្ឋខ្មែរ-អាមេរិក បានធ្វើមាតុភូមិនិវត្ដម្នាក់ឈ្មោះ ទុយ សុប៊ីល។ អង្គការនេះ បើកដំណើរការដោយពឹកលើជំនួយពីក្រៅស្រុក ក្នុងគោលបំណងផ្តល់ជាកន្លែងសុវត្ថិភាពមួយសម្រាប់ក្មេងៗតាមផ្លូវ និងក្មេងៗពុំមានសមត្ថភាពចូលសាលារៀន ឱ្យមានឱកាសបានចូលរៀនម្ដងទៀត ហើយចំណុចពិសេសរបស់អង្គការនេះ គឺមានកម្មវិធីសិល្បៈរាំ breakdance DJ និងការធ្វើតន្ត្រី ដើម្បីចាប់ចំណាប់អារម្មណ៍របស់ក្មេងៗកម្ពុជា ឱ្យចូលរៀនក្នុងអង្គការ TinyToones ទៀតផង៕

ដកស្រង់ពី៖Sabay