Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែកធ្លាយសារចុងក្រោយ Coco Lee ផ្ញើទៅអ្នកគាំទ្រ មុនសម្លាប់ខ្លួន

  • បោះពុម្ព

នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ តារាចម្រៀង Pop ហុងកុង-អាមេរិក Coco Lee ត្រូវបានបណ្ដាញផ្សព្វផ្សាយជាច្រើនប្រកាសថានាងបានទទួលមរណភាពហើយ ក្នុងអាយុ ៤៨ ឆ្នាំ។

Coco បានប៉ុនប៉ងធ្វើអត្តឃាតនៅផ្ទះកាលពីថ្ងៃទី ០២ ខែកក្កដា ហើយស្ថិតក្នុងសភាពសន្លប់ រហូតដល់ទទួលមរណភាព នៅថ្ងៃទី ០៥ ខែកក្កដា។ មុនពេលនាងលាចាកលោក Coco បានថតសារសំឡេងជាច្រើនសម្រាប់អ្នកគាំទ្ររបស់ខ្លួន ដោយឃ្លីបសំឡេងរយៈពេល ៤០ វិនាទី ត្រូវបានបង្ហោះលើ Weibo ដោយក្រុមអ្នកគាំទ្ររបស់ចិនរបស់ Coco នៅថ្ងៃដែលតារាស្រីរូបនេះបានប៉ុនប៉ងធ្វើអត្តឃាត។

វាមិនត្រូវបានគេដឹងថា Coco ថតសារជាសំឡេងនោះនៅពេលណានោះទេ ប៉ុន្តែអ្នកគាំទ្របានបញ្ជាក់ថា នេះគឺជាសារសំឡេងថ្មី។ ក្នុងសំឡេង Coco បាននិយាយទៅកាន់អ្នកគាំទ្ររបស់នាងជាភាសាចិនជាលើកដំបូង មុននឹងប្ដូរទៅជាភាសាអង់គ្លេស។ នេះជាអ្វីដែលនាងបាននិយាយជាភាសាចិន៖ «មនុស្សជាទីស្រឡាញ់របស់ខ្ញុំទាំងអស់! ខ្ញុំគឺ Coco។

ខ្ញុំមានអារម្មណ៍ថាទទួលបានក្ដីស្រឡាញ់ និងការគាំទ្រដែលគ្រប់គ្នាបានផ្ដល់មកខ្ញុំ ហើយ អ្នកតែងនៅខាងខ្ញុំ ជម្រុញចិត្តខ្ញុំ ខ្ញុំនឹងបន្តតស៊ូ។ ហើយ... ក្នុងរយៈពេលនេះ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់នឹងមានសុខភាពល្អ និងមានសុភមង្គលផងដែរ។ ខ្ញុំពិតជានឹកអ្នកគ្រប់គ្នា ហើយខ្ញុំកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ នឹកអ្នកទាំងអស់គ្នា ខ្ញុំពិតជានឹកអ្នកមែន។

ស្រឡាញ់អ្នក ស្រឡាញ់អ្នក!»។ អ្នកគាំទ្រដែលបានស្តាប់សំឡេងបានកត់សម្គាល់ថា Coco ហាក់ដូចជាព្យាយាមនិយាយទាំងអារម្មណ៍អួលណែន ដោយនាងបានឈប់មួយភ្លែតៗដើម្បីប្រមូលអារម្មណ៍កម្លាំងខ្លួនឯងនិយាយតទៀត ដើម្បីជូនពរអ្នកគាំទ្ររបស់នាងទាំងអស់។ ក្នុងរយៈពេល ៥ វិនាទីចុងក្រោយ Coco បាននិយាយទៅកាន់អ្នកគាំទ្ររបស់នាងជាភាសាអង់គ្លេសថា «អរគុណច្រើនសម្រាប់កាដូ។ វាពិតជាស្អាត និងពោរពេញដោយការគិតគូរ។ ស្រឡាញ់អ្នកទាំងអស់គ្នា»៕

 

ដកស្រង់ពី៖ Sabay