Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេជ្រ ច័ន្ទធីតា លួចសរសើរពិធីករ ៤រូប ក្រោយឆាក ក្រោយប៉ះគ្នាញឹកញាប់

  • បោះពុម្ព

ពិធីការិនីសម្រស់បាន ហើយសម្បូរវោហារ ពេជ្រ ច័ន្ទធីតា បានក្លាយជាពិធីការិនីអាជីពច្រើនឆ្នាំហើយ ហើយពេលប្រឡូកក្នុងអាជីពនេះកញ្ញាក៏បានជួបរៀមច្បង និងដៃគូពិធីករដ៏ពូកែៗចំនួន ៤រូបដែរ។

ច័ន្ទធីតា បានលួចសរសើរពីសមត្ថភាពរបស់ដៃគូខ្លួន។ កញ្ញា ពេជ្រ ច័ន្ទធីតា បានប្រាប់Sabay នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា បច្ចុប្បន្នកញ្ញារវល់ខ្លាំងលើការងារសម្របសម្រួលកម្មវិធីតាមខេត្ដ និងធ្វើជាពិធីការិនីសម្រាប់កម្មវិធីមួយចំនួនរបស់ស្ថានីយទូរទស្សន៍PNN ជាមួយដៃគូ ៤នាក់ គឺលោក ប៉ែន ចំរុង លោក យឹម ណារ៉ា លោក យ៉ារ៉ូ និងលោក សារ៉ា វ៉ាន់។

ពេជ្រ ច័ន្ទធីតា៖ “គាត់ទាំង ៤ពិសេស និងពូកែដូចគ្នា ពួកគាត់អាចបត់បែនបានគ្រប់កម្មវិធីជាមួយប្អូន។ និយាយរួមយល់ចិត្តគ្នា និងពេលធ្វើការ សង់តង់គ្នាល្អ…សូម្បីក្រៅឆាកក៏ពួកខ្ញុំទាំងអស់គ្នាស្និតស្នាលនឹងគ្នាខ្លាំង”។ សូមបញ្ជាក់ថា បានប្រឡូកក្នុងអាជីពនេះតាំងពីឆ្នាំ២០១៥ នៅស្ថានីយទូរទស្សន៍ហង្សមាសដំបូង ដោយកាលណោះកញ្ញាមិនទាន់សូវយល់ ឬធ្វើបានល្អលើអាជីពនេះទេ។ ប៉ុន្ដែធីតា ឈ្វេងយល់កាន់តែច្រើនពីរៀមច្បងសិល្បៈ រហូតធ្វើបានកាន់តែប្រសើរ ហើយដល់ឆ្នាំ២០១៩ ក៏ចាប់បានឱកាសការងារនៅ PNN ក្នុងនាមជាពិធីការិនីរហូតមកដល់បច្ចុប្បន្ន៕

ដកស្រង់ពី៖ Sabay