Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេលនេះ Shazam អាចស្វែងរកចំណងជើង បទចម្រៀងក្នុង Tik Tok Instagram និង​ YouTube

  • បោះពុម្ព

កម្មវិធី Shazam ជាកម្មវិធីមួយដែលអាច ស្វែងរក និងសម្គាល់ដឹងចំណងជើងបទចម្រៀង ដ៏ពេញនិយមសម្រាប់ទូរស័ព្ទ។

Shazam ស្ថិតក្រោមដំបូលរបស់ក្រុមហ៊ុន Apple ហើយនៅពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ បានធ្វើការអាប់ឌែត Shazam នៅក្នុង App Store ដោយបន្ថែមមុខងារថ្មីៗមួយចំនួន។ មុខងារនោះ មានដូចជាការសម្គាល់ដឹងចំណងជើងបទចម្រៀង នៅក្នុង Tik Tok Instagram និង YouTube។

តាមការបញ្ជាក់ពី Apple នាពេលនេះអ្នកប្រើ Shazam អាចចូលទៅក្នុង App ហើយចុចប៊ូតុងពណ៌ខៀវ បន្ទាប់មកអាចត្រឡប់ចូលទៅកាន់កម្មវិធី Tik Tok Instagram និង YouTube។ កម្មវិធី Shazam នឹងប្រើមីក្រូហ្វូនទូរស័ព្ទ iPhone របស់អ្នក ដើម្បីស្តាប់ចម្រៀងដែលកំពុងចាក់នោះ ដោយខ្ទង់ប្រហែលជា ៥ វិនាទី វានឹងអាចសម្គាល់ដឹងចំណងជើងបទចម្រៀងទាំងនោះ៕

ដកស្រង់ពី៖Sabay