Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Peugeot 208 ឆ្នាំ​២០២៤ រាងកាន់ឡូយ បច្ចេកវិទ្យា​ក៏មិនធម្មតា

  • បោះពុម្ព

រថយន្ត Peugeot 208 ស៊េរីឆ្នាំ២០២៤ ត្រូវបានបង្ហាញចេញហើយដោយមកជាមួយរូបរាងថ្មីកាន់តែឡូយជាមុន ហើយបំពាក់បច្ចេកវិទ្យាកាន់តែទំនើបផងដែរ។ យ៉ាងណាមិញ តម្លៃរថយន្តនេះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

ការឌីហ្សាញផ្នែកខាងមុខរបស់ Peugeot ស៊េរីថ្មីនេះ គឺយកគំរូតាមរថយន្តស្ព័រ 9X8 Hypercar ជាពិសេសពិលកាង LED រាងបញ្ឈរ ៣ដើម និងចង្កៀងជាប្រភេទ Full LED រំលេចដោយប៉ាណាដ៏ធំ។ ចំណែកចង្កៀងខាងក្រោយធ្វើជារាងផ្តេក ៣ដើមផងដែរ និងជាប្រភេទ LED Light bar។ ផ្នែកខាងក្នុងរបស់ Peugeot 208 2024 បំពាក់កុងទ័រឌីជីថល ១០អ៊ីញ និងអេក្រង់ថាច់ស្គ្រីន ១០អ៊ីញ អាចភ្ជាប់ Wireless Apple CarPlay និង Android Auto។

រថយន្តនេះបានបំពាក់ប្រព័ន្ធ i-Connect, រន្ធ USB-C ចំនួន៣, ដុំសាក wireless និងកាមេរ៉ាមុខក្រោយ ដែលមានកម្រិតគុណភាពខ្ពស់ជាដើម។ រថយន្តនេះ មានជម្រើសប្រើអគ្គិសនីសុទ្ធ និងម៉ាស៊ីន Hybrid។ សម្រាប់ជម្រើសអគ្គិសនី គឺវាបំពាក់កញ្ចប់អាគុយ ៥១គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីជាមួយកម្លាំង ១៥៦សេះ ពេលសាកពេញ អាចធ្វើដំណើរបានចម្ងាយ ៤០០គីឡូម៉ែត្រ។

ឯជម្រើស Hybrid គឺប្រើប្រព័ន្ធ 48-volt ជាមួយម៉ាស៊ីន PureTech ១០០សេះ និងម៉ាស៊ីនសាំង ១៣៦សេះ។ Peugeot 208 2024 បានបំពាក់ប្រព័ន្ធសុវត្ថិភាពសំខាន់ៗដូចជា ប្រព័ន្ធគ្រប់គ្រងល្បឿនអូតូ, ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ, ប្រព័ន្ធព្រមានពេលរថយន្តរេចេញពីគន្លង, មុខងារ Blind Spot និងប្រព័ន្ធក្រើនរំលឹកឱ្យផ្តោតលើការបើកបរជាដើម៕

ដកស្រង់ពី៖Sabay