Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនុស្សាវរីយ៍ ប្រតិ្ដកម្មទៅអ្នកគ្រប់គ្រងSunday ហើយថាបង្ខំយ៉ាងណាក៏មិនបន្ដច្រៀងទៀតដែរ

  • បោះពុម្ព

តារាចម្រៀង យឿន សូត្រ ហៅអនុស្សាវរីយ៍ បង្ហាញការអន់ចិត្ដចំពោះអ្នកគ្រប់គ្រងផលិតកម្ម Sunday

លោក ឡាយ សុខចំរើន ជុំវិញរឿងផ្ដាច់កុងត្រាការងារ ខណៈដែលលេចធ្លាយថា អនុស្សាវរីយ៍ នឹងចូលទៅផលិតកម្ម Galaxy Navatra បន្ទាប់ពីដាច់ស្រឡះកុងត្រាជាមួយSunday ដែលជាទ្រនំចាស់ធ្លាប់កសាងភាពល្បីល្បាញឲ្យខ្លួន។ លោក យឿន សូត្រអនុស្សាវរីយ៍ បានប្រាប់Sabay នៅរសៀលថ្ងៃទី១០ ខែកក្កដា នេះថា បច្ចុប្បន្នរូបលោកមិនទាន់ចេញទៅផលិតកម្មណា ហើយក៏មិនបន្ដច្រៀងឲ្យផលិតកម្មSunday ទៀតដែរ បើទោះបីជាលោកនៅជាប់កុងត្រាចំនួន ៥ឆ្នាំទៀត ព្រោះម្ចាស់ផលិតកម្ម Sunday គឺ ឡាយ សុខចំរើន បានក្រឡាស់សម្ដី ដោយកាលចុះកុងត្រាលោកធ្លាប់និយាយផ្ទាល់មាត់ជាមួយលោកនៅចំពោះមុខសាក្សីម្នាក់ថា កុងត្រាចុះរយៈពេល ៥ឆ្នាំមែន ប៉ុន្ដែរៀងរាល់ ៥ឆ្នាំម្ដង គេអាចសើររើ ឬនិយាយគ្នាម្ដងទៀតបាន។

ដោយនិយាយបែបនេះពីសំណាក់អ្នកគ្រប់គ្រងផលិតកម្ម ទើបធ្វើឲ្យលោក យឿន សូត្រអនុស្សាវរីយ៍ មានសំអាងហេតុ ហើយទាមទាផ្ដាច់កុងត្រាមុនរយៈពេល ១០ឆ្នាំ ដើម្បីអាចឲ្យគេមានលទ្ធភាពផ្លាស់ទៅរកទ្រនំថ្មី ឬចេញច្រៀងតាមកម្មវិធីផ្សេងៗដោយខ្លួនឯង មានប្រាក់ចំណូលច្រើនជាងនៅក្នុងផលិតកម្មគ្រប់គ្រង។ យឿន សូត្រអនុស្សាវរីយ៍៖ “អំឡុងពេលដែលខ្ញុំច្រៀងនៅក្នុងហ្នឹង(Sunday) គាត់ជួយខ្ញុំបានតែPost បទចម្រៀងឲ្យខ្ញុំ ជួយធ្វើបទចម្រៀងឲ្យខ្ញុំ តែតាមពិតទៅគឺបងប្រុសខ្ញុំទេដែលជាអ្នកសរសេរ និពន្ធឲ្យទាំងអស់ បើអត់មានបងប្រុសខ្ញុំទេ ក៏ខ្ញុំអត់បានល្បីដែរ។

នៅក្រុមហ៊ុនចាស់ល្បី…វាល្បីហើយ! តែអត់មានចំណូលចូល ខ្ញុំអត់មានប្រាក់ខែអត់មានអីទាំងអស់ គឺប្រឹងរកលុយដោយខ្លួនតាមConcert”។ ទាក់ទងបញ្ហានេះ Sabay មិនទាន់អាចទាក់ទងម្ចាស់ផលិតកម្ម Sunday លោក ឡាយ សុខចំរើន ដើម្បីបកស្រាយបាននៅឡើយទេ គិតត្រឹមម៉ោង ២កន្លះរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

ប៉ុន្ដែលោក យឿន សូត្រអនុស្សាវរីយ៍ ទទួលស្គាល់ខ្លួនឯងថា ពិតជាបានស៊ីញ៉េលើកុងត្រារយៈពេល ១០ឆ្នានោះមែន ប៉ុន្ដែដោយសារតែពាក្យថា រៀងរាល់ ៥ឆ្នាំ ភាគីសងខាងអាចសើររើបាន ទើបលោកស៊ីញ៉េតែម្ដងទៅ។ ឆ្លើយតបនឹងសំណួរថាលោកពិតជាមានឱកាស ឬផ្ដល់ភ្លើងខៀវពីផលិតថ្មីហើយមែនទេ ទើបលោកសម្រេចដើរចេញពីទ្រនំចាស់នៅពេលនេះ? អនុស្សាវរីយ៍ បញ្ជាក់ថា សម្រាប់ពេលនេះលោកមិនចូលផលិតកម្មណាទាំងអស់ ហើយបើផលិតកម្មបង្ខំឲ្យលោកនៅច្រៀងទៀតលោកក៏មិនច្រៀងដែរ ដោយសុខចិត្ដនៅទ្រឹង រង់ចាំអ្នកគ្រប់គ្រងផលិតកម្ម Sunday ទទួលស្គាល់លើពាក្យសន្យារខ្លួនឯង។

លោកថា៖ “បើលោក ឡាយ សុខចំរើន មិននិយាយអីចឹង ខ្ញុំបានពាក្យពីណាមកនិយាយ”៕

ដកស្រង់ពី៖ Sabay