Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រប់ទឹកហ្មង! បទ "Cupid" ធ្វើឲ្យ FIFTY FIFTY កើនតម្លៃខ្លួនដល់ ២លានដុល្លារ

  • បោះពុម្ព

ក្រុមចម្រៀង FIFTY FIFTY អាចនឹងបានចំណូល ២ លានដុល្លារឯណោះ ដែលគ្រប់យ៉ាងដែលបាននៅពេលនេះអរគុណដល់ភាពជោគជ័យនៃបទ "Cupid” ដែលធ្វើឲ្យក្រុមហក់ឡើងដល់កម្រិតនេះ។

ផ្អែកតាមសេចក្ដីរាយការណ៍ព័ត៌មានពី Tenasia បានឲ្យដឹងថា ការទូទាត់ទឹកលុយ របស់ FIFTY FIFTY សម្រាប់បទ "Cupid" នឹងត្រូវបង់ជូននៅចុងខែកក្កដា។ ការទូទាត់នឹងរួមបញ្ចូលប្រាក់ចំណូលពីអ្នកចែកចាយតន្ត្រីផ្សេងៗ រួមទាំង Spotify ផងដែរ។ «អ្នកចែកចាយបទចម្រៀង Interpark បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃដំណើរការនៃការទូទាត់ហិរញ្ញវត្ថុ។

វាត្រូវបានគេរំពឹងថានឹងមានចំនួនរាប់សិបពាន់លានវ៉ុនឯណោះ»។ នេះជាការលើកឡើងរបស់ប្រភពផ្ទៃក្នុង។ ប្រភពផ្ទៃក្នុងវិស័យនេះម្នាក់បានព្យាករណ៍ថាចំនួនទឹកប្រាក់ដែលបានបង់ទៅ FIFTY FIFTY នឹងមានយ៉ាងហោចណាស់ ៣ ពាន់លានវ៉ុន (ប្រហែល ២,៣១ លានដុល្លារអាមេរិក) ខណៈដែលប្រភពផ្សេងទៀត បានព្យាករណ៍ថាចំនួនទឹកប្រាក់នេះអាចលើសពី ១០ ពាន់លានវ៉ុន (ប្រហែល ៧,៧០ លានដុល្លារអាមេរិក)។

មនុស្សជាច្រើនសម្លឹងទៅលើលេខនៃការទូទាត់ចុងក្រោយ ដោយសារតែការទូទាត់ផ្នែកហិរញ្ញវត្ថុជាបញ្ហាចម្បងនៅក្នុងបណ្តឹងរបស់ FIFTY FIFTY ប្រឆាំងនឹង ATTRAKT៕

 

ដកស្រងើពី៖ Sabay