Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហាជនចាប់អារម្មណ៍រូបថត អម្ពរ ទេវី មុនសម័យខ្មែរក្រហម ដែលទើបបែកធ្លាយ

  • បោះពុម្ព

តាមរយៈ Amazing Cambodia ដែលជាទំព័រហ្វេសប៊ុកបង្ហាញរឿងរ៉ាចាស់ៗ ជាពិសេសប្រវត្ដិសិល្បករ-សិល្បការិនីជំនាន់ដើម បានបង្ហោះរូបថតអតីតារាសម្ដែងស្រី អម្ពរ ទេវី ចំនួនពីរសន្លឹកដោយមួយសន្លឹកថតនៅឆ្នាំ១៩៧៤ និងរូបថតមួយសន្លឹកទៀតថតក្នុងពេលបច្ចុប្បន្ន។

រូបថតទាំងពីរសន្លឹកនេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកស្នេហាវិស័យសម្ដែងជំនាន់ដើម បានកោតសរសើរថា អម្ពរ ទេវី ស្អាតតាំងពីក្មេង និងខ្លះទៀត ថាសម្រស់បច្ចុប្បន្នរបស់អតីតតារាសម្ដែងរូបនេះ ក៏មិនទាន់ស្រកស្រុតទៅណាដែរ។ តាមរយៈរូបថត និងការបញ្ជាក់នៅលើរូបថតកាលពីកុមារភាពក្នុងឆ្នាំ១៩៧៤ បានបង្ហាញថាតារាសម្ដែងរូបនេះក៏ធ្លាប់ឆ្លងកាត់របបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែរ។

ប៉ុន្ដែដំណើរជីវិតរបស់តារារូបនេះ និងគ្រួសារ នៅអំឡុងពេលនោះ មានស្ថានភាពយ៉ាងណា ហើយរស់នៅឯណា មិនត្រូវបានគេបញ្ជាក់នោះទេ។ ទោះជាយ៉ាងណា វាជាភព្វសំណាងបើអ្នកនាងកើតតែមុនពេលប៉ុន្មានឆ្នាំ នៃរបបខ្មៅងងឹតឈានចូលមកដល់ ហើយមានឱកាសរួចផុតពីការធ្វើបាប ឬកាប់សម្លាប់។

ប៉ុន្ដែក្រោយរបបនោះ អ្នកនាង អម្ពរ ទេវី បានកសាងកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈខ្មែរ រហូតមកដល់បច្ចុប្បន្នគេមិនទាន់ភ្លេចឈ្មោះ និងទេពកោសល្យសម្ដែងរបស់នាងនៅឡើយ។ អ្នកនាង អម្ពរ ទេវី បានចាប់អាជីពសម្ដែងក្រោយពីរបបខ្មែរក្រហមដួលរលំ ហើយរហូតបានល្បីឈ្មោះខ្លាំងក្នុងវិស័យសិល្បៈនៅអំឡុងទសវត្ស៩០ ដែលតារាសម្ដែងរួមជំនាន់មានដូចជា៖ លោក ទេព រិនដារ៉ូ លោក ខៃប្រសិទ្ធ និងយុត្ថារ៉ា ឆានី ជាដើមដែលតារាទាំងនេះបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសផង និងខ្លះរស់នៅក្នុងប្រទេសកម្ពុជាផង៕

ដកស្រង់ពី៖ Sabay