Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកប្រើ iPhone, iPads និង Macs OS ធ្វើការអាប់ដេតជាបន្ទាន់ ចោរព័ត៌មានវិទ្យាអាចហេគចូលទៅក្នុងឧបករណ៍អ្នក

  • បោះពុម្ព

សម្រាប់អ្នកប្រើប្រាស់ iPhone, iPads និង Macs OS សូមធ្វើការអាប់ដេតជាបន្ទាន់ ទៅកាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយ ដើម្បីការពារសុវត្ថិភាពឧបករណ៍របស់លោកអ្នក។ ចោរព័ត៌មានវិទ្យាអាចធ្វើការហេគចូលទៅក្នុងឧបករណ៍របស់អ្នក ដោយគ្រាន់តែចូលបើកមើលវេបសាយប៉ុណ្ណោះ។

នេះបើតាមការបញ្ជាក់ពីលោក អ៊ូ ផាន់ណារិទ្ធ នាយកផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ ដើម្បីការពារពីការហេគចូល អ្នកប្រើប្រាស់ iPhone, iPads និង Mac OS សូមអាប់ដេតជាបន្ទាន់ទៅកាន់ Version ជំនាន់ចុងក្រោយ។ Version ជំនាន់ចុងក្រោយ ដែលត្រូវតំឡើងនោះគឺ 16.5.1 (a) សម្រាប់ iPhone, iPad និង 13.4.1 (a) សម្រាប់ Macs OS ៕

ដកស្រង់ពី៖Sabay