Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សឿ សុធារ៉ា បង្ហាញភាពកក់ក្ដៅក្នុងគ្រួសារ ក្រោយជួបរដ្ឋមន្ដ្រីក្រសួងព័ត៌មាន

  • បោះពុម្ព

តារាសម្ដែងស្រី សឿ សុធារ៉ា ត្រេកអរចំពោះទឹកចិត្ដសប្បុរសរបស់រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ ដែលបានផ្ដល់ម៉ូតូហុងដាសម្រាប់កូនស្រីជិះទៅរៀន និងឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ សឿ សុធារ៉ា បានថ្លែងអំណរគុណជាថ្មីដល់ឯកឧត្ដម ខៀវ កញ្ញារិទ្ធ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ សឿ សុធារ៉ា និយាយថា “ម៉ូតូ HONDA កក់ក្តៅម្ល៉េះកូន សូមកូនស្រីស្ងួនឲ្យម៉ាក់ជិះផង ម៉ាក់ជិះពីក្រោយ ឱបចង្កេះកូន កក់ក្តៅណាស់ស្ងួន ហើយកិត្តិយសណាស់ថ្លៃ កូនហើយចៅៗ សូមថ្លែងអរគុណណាស់ ដល់លោកពុករដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះអំណោយ និងថវិការដែលផ្តល់ឲ្យកូន និងចៅៗ ដែលផុសចេញពីដួងចិត្តប្រណីមេត្តាពិត”។

តាមរយៈជំនួយឧបត្ថម្ភនេះ ត្រូវបានគេមើលឃើញថាបានសម្រួលដល់ជីវភាព និងការសិក្សារបស់កូនស្រី សឿ សុធារ៉ា មួយផ្នែក ខណៈដែលជីវភាព និងសុខភាពរបស់ សឿ សុធារ៉ា ដែលជាបង្គោលគ្រួសារមិនទាន់រឹងពឹងពីជំងឺផ្លូវចិត្ដ ហើយម្យ៉ាងពេលនេះក៏មិនសូវមានការងារសិល្បៈច្រើនសម្រាប់នាងផងនោះ៕

ដកស្រង់ពី៖ Sabay