Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡានចេញ​ផ្សែងពេល​បញ្ឆេះម៉ាស៊ីន កុំគិតថា​វាជារឿង​ធម្មតា​ឱ្យសោះ គឺសុទ្ធតែមាន​រោគសញ្ញា​របស់​វាហើយ

  • បោះពុម្ព

ពេលបញ្ឆេះរថយន្តម្តងៗ ឃើញមានផ្សែងចេញពីបំពង់ស៊ឺមាំង ទោះតិចឬច្រើនក៏ដោយ សូមកុំគិតថា វាជារឿងធម្មតារបស់រថយន្តឱ្យសោះ ពោលគឺវាសុទ្ធតែជាការបញ្ចេញរោគសញ្ញានូវភាពមិនប្រក្រតីណាមួយរបស់ម៉ាស៊ីនរថយន្តហើយ។

ជាងនេះទៅទៀត លោកអ្នកក៏ត្រូវកត់សម្គាល់ពីពណ៌របស់ផ្សែងនោះទៀតផងដែរ ព្រោះថាពណ៌របស់វាអាចបញ្ជាក់ពីបញ្ហាមួយចំនួនសម្រាប់រថយន្តសាំងដូចខាងក្រោម ៖

ពណ៌ស៖ ក្នុងករណីមានអាកាសធាតុត្រជាក់ គឺវាអាចជាផ្សែងដែលកើតចេញពីចំហាយទឹកក្នុងបំពង់ស៊ឺមាំងដែលប៉ះគ្នាជាមួយចំហេះសាំង នៅពេលម៉ាស៊ីនរថយន្តដំណើរការ។ សម្រាប់ករណីនេះ គឺវាបញ្ចេញផ្សែងតិចៗមួយសន្ទុះប៉ុណ្ណោះ មិនមានបញ្ហាអ្វីទេ។ ប៉ុន្តែបើវាចេញផ្សែងច្រើនខ្លាំង គឺជារឿងដែលត្រូវបារម្ភនិងត្រូវយកទៅឆែកនៅហ្គារ៉ាស់ជាបន្ទាន់ ព្រោះវាអាចជាសញ្ញានៃការឆ្លងរ៉ងគុយឡាស់ ដែលធ្វើឱ្យទឹកស្អំលេចជ្រាបចូលប្រេងម៉ាស៊ីន។

ពណ៌ខៀវ៖ វាអាចពាក់ព័ន្ធនឹងការអស់ក្រវាត់ប៊ិស្តុង ការខូចរ៉ងការពារជម្រាបសាំង ឬបញ្ហាទាក់បូជាដើម។

ពណ៌ខ្មៅ៖ អាចជាចំហេះឥន្ធនៈច្រើនពេកដែលត្រូវបានដុត ឬអាចជាបញ្ហាតម្រងខ្យល់ ឬបញ្ហាប្រព័ន្ធប៊ិចសាំង។

ពណ៌ប្រផេះ៖ ចាក់ប្រេងម៉ាស៊ីនលើស ដែលនាំឱ្យចេញផ្សែងច្រើនខ្លាំងពេលបញ្ឆេះដំបូង ឬអាចជាការខូចវ៉ាល់ PCV (វ៉ាល់ហ៊ើយ) ឬអាចជាការលេចជ្រាបប្រេងប្រអប់លេខចូលក្នុងប្លុកម៉ាស៊ីនផងដែរ៕

ដកស្រង់ពី៖Sabay