Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្របពេលសមាជិក BLACKPINK ៣នាក់បន្តកុងត្រាជាមួយ YG តែ Lisa ដូចជានៅព្រិលៗ

  • បោះពុម្ព

Lisa (BLACKPINK) និង YG Entertainment ត្រូវបានគេរាយការណ៍ថា ហាក់ដូចជានៅឆ្ងាយពីគ្នាក្នុងការចរចាបន្តកុងត្រាថ្មី។

យោងតាមរបាយការណ៍ផ្តាច់មុខពី Munhwa Ilbo បានឱ្យដឹងថា Lisa និង YG Entertainment កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សានៃការបន្តកុងត្រា ខណៈដែលកុងត្រារបស់ Lisa ជាមួយក្រុមហ៊ុន ផុតកំណត់នៅខែសីហា ឆ្នាំ ២០២៣ ខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ដោយភាគីទាំងពីរហាក់ដូចជាមានគម្លាតនៅឆ្ងាយពីគ្នាក្នុងការទាមទារអ្វីដែលខ្លួនចង់បាន។

ប្រភពរបស់ចិនក៏បានបង្ហើបប្រាប់ Munhwa Ilbo ថា មានភាគរយច្រើនដែល Lisa អាចនឹងមិនបន្តកុងត្រាថ្មីជាមួយ YG Entertainment។ «យើងបានធ្វើការជាមួយនឹង Lisa និង YG Entertainment ដើម្បីមើលថា តើនាងអាចបង្ហាញខ្លួននៅក្នុងកម្មវិធីរបស់យើងបានដែរឬទេ? ប៉ុន្តែពួកគេបានប្រាប់យើងថាវាពិបាកក្នុងការពិភាក្សាអំពីកាលវិភាគកាលពីខែសីហាកន្លងមក ដោយសារភាពមិនច្បាស់លាស់ជាមួយនឹងការបន្តកុងត្រា»។ នេះជាអ្វីដែល ប្រភពព័ត៌មានចិន ប្រាប់ទៅកាន់ Munhwa Ilbo។

YG Entertainment បានឆ្លើយតបទៅនឹងសំណើរបស់ Munhwa Ilbo សម្រាប់ការធ្វើអត្ថាធិប្បាយទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ប្រភពចិន។ ខណៈពេលដែលពួកគេមិនបានផ្តល់ការធ្វើបច្ចុប្បន្នភាព (Update) ច្បាស់លាស់អំពីស្ថានភាពនៃការបន្តកិច្ចសន្យារបស់ Lisa ដោយពួកគេបានបញ្ជាក់ថាសំណើរបស់កម្មវិធីចិនមិនទាក់ទងនឹងការបន្តកិច្ចសន្យានោះទេ។

ផលិតកម្ម YG បានលើកឡើងថា៖ «មិនមានទំនាក់ទំនងជាមួយកិច្ចសន្យារបស់នាងទេ! វាក៏ដោយសារតែការប្រគំតន្ត្រីទេសចរណ៍ របស់ BLACKPINK និងកាលវិភាគផ្ទាល់ខ្លួនរបស់នាងមានការរវល់ប៉ុណ្ណោះ»។ YG ក៏បានចែករំលែកសេចក្តីថ្លែងការណ៍សាមញ្ញមួយទៅកាន់ Xportnews ទាក់ទងនឹងការបន្តកិច្ចសន្យាសម្រាប់ BLACKPINK៖ «យើងកំពុងពិភាក្សា ជាមួយសមាជិកទាំងអស់ លើការបន្តកិច្ចសន្យា»។

Munhwa Ilbo បានបញ្ជាក់ផងដែរថា ការចរចាបន្តកុងត្រារបស់ YG ជាមួយ Jennie, Jisoo និង Rosé កំពុងដំណើរការយ៉ាងរលូន ដោយអ្នកខាងក្នុងបាននិយាយថា ទាំងសមាជិក និង YG បានយល់ព្រមលក្ខខណ្ឌមួយចំនួន ដើម្បីយល់ព្រមលើការបន្តកុងត្រា។ ទិសដៅនៃសកម្មភាពនាពេលអនាគតរបស់ BLACKPINK ត្រូវបានគេរំពឹងថានឹងសម្រេចបន្ទាប់ពី YG ប្រកាសជាផ្លូវការ អំពីស្ថានភាពនៃកិច្ចសន្យារបស់សមាជិកម្នាក់ៗជាមួយក្រុមហ៊ុន៕

ដកស្រង់ពី៖ Sabay