Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយត្អូញរឿងមិនសូវមានការងារសិល្បៈ ឥឡូវ ប៊ុត សីហា ប្រកាសរកផលិតកម្មដើម្បីបានច្រៀងជាប់លាប់

  • បោះពុម្ព

ក្រោយពីពោលអស់សង្ឃឹមក្នុងអាជីពចម្រៀង ដោយសារពុំសូវមានគេស្គាល់ ហើយមានទីផ្សារការងារសិល្បៈ លោក ប៊ុត សីហា បានបង្ហើបថារូបលោកកំពុងស្វែងរកផលិតកម្មមួយជ្រកកោន ដើម្បីជាកាដូដល់អ្នកគាំទ្រដែលបន្ដតាមដានស្ដាប់បទចម្រៀងលោកអស់រយៈពេល ៧ឆ្នាំមកនេះ។

ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក ប៊ុត សីហា បានបង្ហោះសារស្រដៀងគ្នាដល់ទៅពីរលើក បង្ហាញថាលោកកំពុងស្វែងរកទ្រនំមួយជ្រក។ ទន្ទឹមគ្នានេះលោកក៏អគុណមនុស្សមួយចំនួនដែលព្យាយាមរុញលោកឡើងពីភក់ជ្រាំ រហូតមហាជនបានស្គាលលោកម្ដងទៀត ដោយអ្នកទាំងនោះគឺមានដូចជា៖ ខេនឌី បងសុខលីម និងម្ចាស់ហាងពេជ្រ ដាណាទ្រ គឺអ្នកនាង ទ្រី ដាណា ដែលក្រៅពីជ្រោមជ្រែងផ្នែកសិល្បៈហើយ ក៏ធ្លាប់បានផ្ដល់កាដូឡានជាពិសេសសម្រាប់លោកទៀតផង។

បើតាមម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ការស្វែងរកទ្រនំថ្មី ឬផលិតកម្មត្រឹមត្រូវដើម្បីច្រៀងជំនួសឲ្យសកម្មភាពរបស់ខ្លួនដែលធ្វើជាតារាចម្រៀងករាជ តែមិនសូវមានទីផ្សារនេះ គឺលោកចង់ទទួលបានឱកាសប្រកួតប្រជែងលើបទចម្រៀងថ្មីៗ ចេញពីទេពកោសល្យរបស់លោក។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ប៊ុត សីហា មិនទាន់មានភ្លើងខៀវ ឬការទទួលយកពីផលិតកម្មក្នុងស្រុកណាមួយនៅឡើយទេ។

ប៉ុន្ដែពេលលោកលេចមុខជាថ្មីភ្លាមៗក្នុងវិស័យសិល្បៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់មានបំណងទាញលោកចូលផលិតកម្មហ្គាឡាក់ស៊ី ប៉ុន្ដែកាលណោះ ប៊ុត សីហា មិនទទួលយកឱកាសនោះ ហើយបញ្ជាក់ថាខ្លួនចង់នៅធ្វើជាតារាចម្រៀងឯករាជ្យ៕

 

ដកស្រង់ពី៖ Sabay