Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយកជាន់ខ្ពស់ផ្នែក AR នៅ Google បានលាលែងពីតំណែង

  • បោះពុម្ព

(បរទេស)៖ បន្ទាប់ពីកាន់តំណែងនៅ Google ជាង ២ឆ្នាំនាយកជាន់ខ្ពស់ផ្នែកវិស្វកម្មដែលទទួលខុសត្រូវលើ OS និង Software ពេលនេះប្រកាសលាលែងពីតំណែងហើយក្រោយមិនសមបំណង និងខកចិត្តទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យា AR។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ អតីតនាយកជាន់ខ្ពស់ផ្នែក Software នៅក្រុមហ៊ុន Google លោក Mark Lucovsky បានឱ្យដឹងពីមូលហេតុនៃការចាកចេញរបស់លោកថា «Google ខ្វះខាតលើការប្តេជ្ញាចិត្ត និងមិនមានចក្ខុវិស័យច្បាស់លាស់ លើការអភិវឌ្ឍន៍បច្ចេកវិទ្យា AR ក្នុងពេលបច្ចុប្បន្ននោះឡើយ»។

ដែលជាការកត់សម្គាល់ជុំវិញការសម្រេចចិត្តចាកចេញភ្លាមៗនេះគឺដោយសារតែ កាលពីខែមិថុនាកន្លងទៅ របាយការណ៍ពី Insider បានបង្ហាញថា Google បានបោះបង់គម្រោងបង្កើតវែនតា AR ដែលមានឈ្មោះថាកូដថា Project Iris រួមជាមួយនឹង Google Glass ដែលធ្វើ Lucovsky ហាក់បាត់ជំនឿចិត្ត។ ផ្ទុយទៅវិញក្រុមហ៊ុនធំៗដទៃទៀតដូចជា Meta, Samsung និង Apple សុទ្ធតែកំពុងខិតខំពង្រឹងទៅលើផ្នែក AR (Augmented Reality) ឬ XR នេះ។

ដោយឡែកបើយោងតាមខ្លឹមសារបង្ហោះពីលោក Lucovsky ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា ការសម្រេចចិត្តរបស់លោកគឺជាការចូលរួមចំណែកយ៉ាងខ្លាំងពីផ្លាស់ប្តូររបស់ Google ដោយមិនមានការប្តេជ្ញាចិត្ត និងចក្ខុវិស័យច្បាស់លាស់ទៅលើបច្ចេកវិទ្យា AR និង XR។ គួរជម្រាបដែរថា លោក Mark Lucovsky បានចូលបម្រើការងារក្នុងក្រុមហ៊ុន Google ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២១ គិតមកទល់ពេលនេះមានរយៈពេលជាង ២ឆ្នាំមកហើយ៕

ដកស្រង់ពី៖Sabay