Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខាត់ សួស្ដី ច្រៀងបទ “ភរិយាចិត្ដស្មោះ” កណ្ដាលវាលស្រែពីរោះណាស់!

  • បោះពុម្ព

ប្អូនស្រីបង្កើតតារាពហុជំនាញ ខាត់ សុឃីម គឺកញ្ញា ខាត់ សួស្ដី បានបកស្រាយបទចម្រៀងដ៏គួរឲ្យចាប់អារម្មណ៍មួយបទទៀតក្រោមចំណងជើងថា “ភរិយាចិត្តស្មោះ” នៅកណ្ដាលវាលស្រែក្បែរភ្នំប្រសិទ្ធ នៃភូមិកំណើតរបស់គ្រួសារត្រកូលកខាត់។

តាមរយៈការបកស្រាយនេះ ខាត់ សួស្ដី ត្រូវបានមហាជនកោតសរសើរនូវទឹកដមសំនៀង ដោយថាកញ្ញាច្រៀងបនោសញ្ចេតនា ជាពិសេសចម្រៀងភ្លេងការពីរោះណាស់។ ការបកស្រាយបទចម្រៀងទាំងនៅកណ្ដាលវាលស្រែ អមដោយទេសភាពដ៏ស្រស់ត្រកាលនេះ គឺដើម្បីឆ្លើយតបទៅកាន់អ្នកគាំទ្រដែលសំណូមពរឲ្យអ្នកនាងច្រៀងបទនេះម្ដងទៀត។ ខាត់ សួស្ដី ក៏អគុណដល់មហាជនដែលបានសំណូមពរ និងបន្ដគាំទ្រដានដានស្ដាប់ចម្រៀងរបស់កញ្ញារហូតមក។

កម្រឃើញឡើងឆាកប្រគំតន្ដ្រី ឬច្រៀងបទញាក់កន្ដ្រាក់អារម្មណ៍ ប៉ុន្ដែតារាស្រីរូបនេះទទួលបានការគាំទ្រច្រើនណាស់ក្នុងការបកស្រាយបទចម្រៀងប្រពៃណី និងបទមរតកដើមដែលនាងច្រៀងឡើងវិញ។ ជាក់ស្ដែងបទ “ប្រុសព្រានស្នេហា”របស់លោកគ្រូ អ៊ុំ ដរ៉ា ត្រូវបានកញ្ញាលើកមកច្រៀងឡើងវិញ ស្រាប់តែផ្ទុះការគាំទ្រយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះ៕

ដកស្រង់ពី៖ Sabay