Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ដែងនឹងភ្នែកហ្មង! លីម តិចម៉េង បង្ហួតរាងដ៏តូចស្វិតជាមួយស្បែកជើងចម្លែក

  • បោះពុម្ព

តារាចម្រៀងប្រុសកំពុងមានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈ លីម តិចម៉េង ទើបបញ្ចេញរូបថតរបស់ខ្លួនចំនួនពីរសន្លឹកតាមបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ពេលបានឃើញរូបថតទាំងនេះ មានអ្នកគាំទ្រមិនតិចទេ បានបង្អាប់ និងនិយាយលេងសើច តែមិនឃើញ តិចម៉េង តបតអ្វីទេ។ តាមរយៈរូបថតពីរសន្លឹកឈរនៅមាត់ទ្វា តារាចម្រៀងសំឡេងពីរោះរូបនេះ និយាយថា៖ “រូបភាពពិឃាត…បែបខ្មែរ”។ រូបរាងដ៏តូចស្វិតរបស់លោក បានធ្វើឲ្យអ្នកគាំទ្រ និងមិត្ដសិល្បៈមួយចំនួនថាមើលទៅគួរខ្នក់ខ្នាញ់ទៅវិញ គួបផ្សំនឹងសាមីខ្លួនពូកែលេងសើចទៀតនោះ ធ្វើឲ្យមហាជនចាប់អារម្មណ៍លើរូបថតទាំងនេះកាន់តែច្រើន។

ក្រៅពីបញ្ចេញសកម្មភាពច្រៀង និងលេងសើចក្រៅឆាក គេក៏សង្កេតឃើញតារាចម្រៀងរូបនេះ ពូកែបញ្ចេញកាយវិការ និងពាក្យសម្ដីប្លែកៗដល់អ្នកគាំទ្រពេលសុំលោកថតជាមួយផងដែរ។ ចេញមកលើកនេះ លីម តិចម៉េង ត្រូវអ្នកគាំទ្រដុតខ្លាំងណាស់ ប៉ុន្ដែលោកធ្វើតែមិនដឹង ហើយបន្ដបញ្ចេញរូបភាពប្លែកៗរបស់លោកបន្ដទៀត៕

ដកស្រង់ពី៖ Sabay