Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple អភិវឌ្ឍន៍ ​និង កែប្រែ macOS ឱ្យមើលទៅមានរូបរាង ស្រដៀង ​iOS ដំណើរការលើទូរស័ព្ទ iPhone

  • បោះពុម្ព

ក្រុមហ៊ុន Apple បានធ្វើការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ Mac OS ឱ្យមើលទៅមានរូបរាងកាន់តែដូច iOS ដែលដំណើរការនៅលើទូរស័ព្ទ iPhone។ macOS Sonoma ជាប្រព័ន្ធប្រតិបត្តិការជំនាន់បន្ទាប់ របស់ Apple ដែលគ្រោងនឹងបញ្ចេញដាក់ឱ្យអាប់ដេតសម្រាប់កុំព្យូទ័រ iMac និង MacBook នាពេលខាងមុខនេះ។

អ្វីដែលគេចាប់អារម្មណ៍នោះ នៅក្នុង version beta របស់ macOS Sonoma គឺ Apple បានធ្វើការកែប្រែឱ្យមើលទៅគឺស្រដៀងគ្នាទៅនឹង iOS។ រាប់ចាប់តាំងពី lockscreen ដែលមានរូបរាងស្រដៀងទៅនឹង lockscreen នៅលើទូរស័ព្ទ iPhone និងនៅពេលនេះអ្នកប្រើអាចដាក់ widgets នៅលើលេបថប MacBook របស់ពួកគេបានថែមទៀតផង។ ក្រៅពីនេះ Apple បានធ្វើការដាក់បញ្ចូល Game Mode ទៅក្នុង macOS Sonoma ដែលវានឹងអនុញ្ញាតឱ្យអ្នកប្រើកុំព្យូទ័រ iMac និង MacBooks អាចធ្វើការលេងហ្គេមធំៗ និងល្បីៗនៅលើឧបករណ៍របស់ពួកគេបាន។

កន្លងមក អ្នកដែលចូលចិត្តលេងហ្គេម ឫ Gamers តែងតែស្ទាក់ស្ទើរនៅពេលពួកគេចង់ទិញកុំព្យូទ័រ របស់ Apple ដោយសារតែទោះបីមានកម្លាំងម៉ាស៊ីនខ្លាំង ប៉ុន្តែមិនអាចលេងហ្គេមធំៗនៅលើវាបានទេ។ Apple ទំនងជាមើ់លឃើញនូវចំណុចខ្វះខាតនេះ ហើយបានធ្វើការកែប្រែនៅលើ កុំព្យូទ័រជំនាន់ថ្មី និង macOS ថ្មីរបស់ខ្លួន៕

ដកស្រង់ពី៖Sabay