Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេលឡាន​មានបញ្ហា​ ទើបដឹងថា ចង្កឹះលេខអក្សរ N មានតួនាទីសំខាន់ខ្លាំងប៉ុនណា!

  • បោះពុម្ព

ការបើកបរប្រចាំថ្ងៃធម្មតាសម្រាប់រថយន្តប្រភេទអូតូ គឺប្រើតែចង្កឹះលេខអក្សរ P, D និង R ប៉ុណ្ណោះ ពោលគឺកម្រដាក់លេខអក្សរ N ណាស់ ហើយចំពោះការឈប់តាមភ្លើងស្តុបក្រហមនោះ ក៏មិនប្រាកដថាត្រូវតែដាក់អក្សរ N ដែរ ព្រោះត្រង់ចំណុចនេះនៅតែមានការជជែកវែកញែកគ្នាច្រើន និងមិនមានការកំណត់រួមណាមួយច្បាស់លាស់នោះទេ ដោយអ្នកខ្លះជាន់ហ្វ្រាំង អ្នកខ្លះដាក់ P ឬ N ជាដើម។

យ៉ាងណាក៏ដោយ ក្នុងអត្ថបទនេះ គឺយើងនឹងនាំលោកអ្នកឱ្យស្គាល់ពីតួនាទីកាន់តែច្បាស់អំពីចង្កឹះលេខអក្សរ N ដែលវិស្វករអភិវឌ្ឍឡើងជាពិសេសក្នុងករណីរថយន្តមានបញ្ហាអាសន្ន ឬស្ថិតក្នុងលក្ខខណ្ឌណាមួយ។ ខាងក្រោមនេះ គឺជាស្ថានភាពរថយន្ត ៤ចំណុច ដែលអ្នកបើកបរគួរដាក់ចង្កឹះលេខអក្សរ N៖

១. កន្លែងលាងរថយន្តស្វ័យប្រវត្តិ

នៅតាមកន្លែងលាងរថយន្តស្វ័យប្រវត្តិភាគច្រើន គឺតម្រូវឱ្យរថយន្តដាក់ចង្កឹះលេខអក្សរ N ដើម្បីអាចឱ្យគេអាចបម្លាស់ទីវាទៅមុខ ឬឈប់បាន ងាយស្រួលដល់ការបាញ់លាងសម្អាត។

២. រថយន្តជាប់ផុង

នៅពេលរថយន្តជាប់ផុងទៅមុខមិនរួច គឺត្រូវប្រើប្រាស់អក្សរ N។ ពេលនោះកង់រថយន្ត លែងភ្ជាប់ដំណើរការជាមួយប្រព័ន្ធម៉ាស៊ីនទៀតហើយ ដែលអនុញ្ញាតឱ្យកម្លាំងខាងក្រៅអាចរុញ ឬអូសទាញរថយន្តចេញពីការជាប់ផុងបាន។

៣. រថយន្តខូចតាមផ្លូវ

ពេលរថយន្តខូចតាមផ្លូវមិនអាចជួសជុលនៅហ្នឹងកន្លែងបាន គឺមានតែជម្រើស២ទេ គឺស្ទូច ឬសណ្តោង។ ក្នុងករណីសណ្តោង ត្រូវដាក់អក្សរ N ដើម្បីអាចអូសទាញរថយន្តទៅបានស្រួល ដោយមិនបង្កការខូចខាតប្រអប់លេខនោះទេ។

៤. រថយន្តដាច់ហ្វ្រាំង

ក្នុងពេលកំពុងបើកបរ ស្រាប់តែជាន់ហ្វ្រាំងអស់ស៊ី ឬដាច់ហ្វ្រាំង គឺអាចដាក់លេខចូលអក្សរ N បាន និងត្រូវដាក់ហ្វ្រាំងដៃ។ នៅពេលរថយន្តអស់ល្បឿន គឺវានឹងឈប់វិលកង់ដោយខ្លួនវា ហើយអាចកាច់ចង្កូតរកកន្លែងសុវត្ថិភាពបាន (សម្រាប់តែផ្លូវរាបស្មើ)។ មានជម្រើសមួយទៀត គឺកាច់សោពន្លត់ម៉ាស៊ីនតែម្តង ប៉ុន្តែយើងនឹងមិនអាចបួងចង្កូតបានឡើយ៕

ដកស្រង់ពី៖Sabay