Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន Pinterest និងក្រុមហ៊ុន Httpool by Aleph បានចាប់ដៃគូសហការដើម្បីបម្រើសេវាកម្មទៅដល់ដៃគូផ្សព្វផ្សាយនៅក្នុងប្រទេស

  • បោះពុម្ព

នៅថ្ងៃនេះ ក្រុមហ៊ុន Httpool by Aleph ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឌីជីថលដ៏ធំមួូយមានវត្តមាននៅជាង៥០ប្រទេសលើសកលលោក បានប្រកាសថាខ្លួនកំពុងតែចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Pinterest ដែលត្រូវបានគេស្គាល់ថាជា Platform មួយសម្រាប់ការបំផុសគំនិតបែបច្នៃប្រឌិត។

ការចាប់ដៃគូសហការនេះធ្វើឲ្យក្រុមហ៊ុន Httpool by Aleph អាចផ្តល់ជូនសេវាកម្មនៅលើ Platform Pinterest ទៅដល់អតិថិជន ឬដៃគូផ្សព្វផ្សាយរបស់ខ្លួននៅក្នុងតំបន់កាន់តែទូលំទូលាយជាងមុន ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានការផ្សព្វផ្សាយនៅលើ Platform Pinterest។

ពេលនេះ ដៃគូផ្សព្វផ្សាយនៅក្នុងប្រទេសទាំងនេះអាចមានអាទិភាពចូលទៅកាន់ Platform Pinterest ដើម្បីស្វែងយល់ និងស្គាល់អតិថិជនគោលដៅរបស់ខ្លួនកាន់តែច្បាស់នៅពេលដែលមានពាណិជ្ជកម្ម (ads) ហើយសម្រាប់អតិថិជនក៏អាចស្វែងរកការបំផុសគំនិតកាន់តែទូលំទូលាយជាងមុនទៅទៀត។ ក្រុមហ៊ុន Httpool by Aleph ធ្វើយ៉ាងណាដើម្បីជួយអតិថិជនដើម្បីសម្រេចគោលដៅនៅលើ Platform Pinterest។ តាមរយៈការចាប់ដៃគូសហការនេះ ក្រុមហ៊ុន Httpool by Aleph នឹងធ្វើឲ្យអតិថិជនអាចចាប់ផ្តើមការផ្សព្វផ្សាយរបស់ខ្លួននៅលើ Platform Pinterest ជាលើកដំបូង។

មានមនុស្សជាង ៤៦០ លាននាក់បានចូលមកកាន់ Platform Pinterest ជារៀងរាល់ខែដើម្បីស្វែងរកផលិតផល សេវាកម្មសម្រាប់ការរស់នៅប្រចាំថ្ងៃ។ អតិថិជនចង់ស្វែងរកការបំផុសគំនិតផ្សេងៗក្នុងពេលធ្វើគម្រោងការងារផ្សេងៗ ហើយវាជាពេលវេលាមួយដែលអតិថិជនអាចស្វែងរកប្រេននានាដែលអាចជម្រុញអតិថិជនក្នុងការទិញផលិតផល។ នៅលើ Platform Pinterest អ្នកផ្សព្វផ្សាយអាចនាំជូនពាណិជ្ជកម្ម (ads) ទៅកាន់អតិថិជនរបស់ខ្លួន ហើយអាចជម្រុញឲ្យពួកគេធ្វើការកត់សម្គាល់ប្រេនរបស់ខ្លួនក្នុងទិញផលិតផលផងដែរ។ លោក Bill Watkins ជា Chief Revenue Officer លើ Platform Pinterest បាននិយាយថា “Platform Pinterest ជា Platform ដែលពិសេស និងពេញលេញមួយដែលពាណិជ្ជកម្ម (ads) អាចជាខ្លឹមសារមួយដែលមានអត្ថន័យ។ ពួកយើងពិតជារីករាយជាមួយនឹងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Httpool by Aleph និងអត្ថប្រយោជន៍ដែលអ្នកប្រើប្រាស់ Platform Pinterest ទទួលបាន។

” លោក Gaston Taratuta ជា Founder and CEO of Aleph បាននិយាយថា “Platform Pinterest បានផ្សាភ្ជាប់អ្នកផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅ។ អតិថិជនទូលំទូលាយដែលនៅជាច្រើនតំបន់របស់ក្រុមហ៊ុន Aleph នឹងក្លាយជាអតិថិជនថ្មីនៅលើ Platform Pinterest និងធ្វើឲ្យយើងអាចនាំពាណិជ្ជកម្មដែលមានភាពទាក់ទាញទៅកាន់អតិថិជននៅលើដែលពួកគេស្វែងរកគំនិតនានា។

ពួកយើងពិតជារំភើបជាមួយនឹងការចាប់ដៃគូសហការជាមួយ Platform Pinterest ដើម្បីជួយឲ្យក្រុមហ៊ុន ២១០០០ ដែលជាបណ្តាញរបស់យើងទទួលបាននូវលទ្ធផល និងភាពលូតលាស់កាន់តែល្អប្រសើរជាងមុនតាមរយៈទំនាក់ទំនងដែលមានជាមួយអតិថិជននៅលើ Platform Pinterest ។” Regional Managing Director, Sunny Nagpal, បាននិយាយថា “Platform Pinterest ជា Platform ដែលមានភាពខុសប្លែកជាងគេ ព្រោះអតិថិជននៅលើ Platform ដើម្បីទិញផលិតផល ឬធ្វើអ្វីមួយ។

អតិថិជនរបស់យើងពេលនេះមានឱកាសដើម្បីជម្រុញឲ្យអតិថិជនស្គាល់ និងទិញផលិតផលរបស់ពួកគេកាន់តែទូលំទូលាយជាងមុននៅពេលដែលពួកយើងនាំយក Platform Pinterestមកកាន់តំបន់ដែលមានសេដ្ឋកិច្ចលូតលាស់នៅលើពិភពលោក។ ពួកយើងពិតជាមានភាពរីករាយជាមួយនឹងការចាប់ដៃគូសហការមួយនេះ។ ការចាប់ដៃគូសហការនេះបានផ្តល់ឱកាសទៅលើអ្នកផ្សព្វផ្សាយ និងប្រេនដើម្បីទំនាក់ទំនងជាមួយអតិថិជននៅលើ Platform ដែលកំពុងរកគំនិតច្នៃប្រឌិតថ្មីៗ។”

ដកស្រង់ពី៖Sabay