Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភរិយាចេញពីពេទ្យថ្ងៃនេះ នាយពាក់មី ប្រកាសថា ដកពាក្យបណ្ដឹង ក្រោយទទួលសំណងពី S88 Beauty

  • បោះពុម្ព

ក្រោយពីសម្រាក និងសង្គ្រោះបន្ទាន់លើអាការៈប្រតិកម្មថ្នាំ ឬសេរ៉ូមសាច់ស្អាតរបស់មជ្ឃមណ្ឌលកែសម្ផស្ស S88 Beauty នៅមន្ទីរពេទ្យកាល់ម៉ែតជិត ១សប្ដាហ៍ ភរិយារបស់នាយពាក់មី ត្រូវបានគ្រូពេទ្យជំនាញអនុញ្ញាតឲ្យចេញទៅផ្ទះ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះហើយ។

បន្ថែមលើដំណឹងដែលនាយពាក់មី ប្រកាសតាមបណ្ដាញសង្គមថា រូបលោក និងភរិយា ទទួលបានសំណងពីម្ចាស់ហាងកែសម្ផស្សរួចហើយ លោកក៏បានបញ្ជាក់តាមរយៈSabay នៅមុននេះបន្ដិចថា សម្រាប់គ្រួសារលោកបានបញ្ចប់បណ្ដឹងរដ្ឋប្បវេណីហើយ ក្រោយពីទទួលបានសំណងពីលោក ទេព ពិសិដ្ឋ ដែលជាម្ចាស់ហាង S88 Beauty ប៉ុន្ដែលោកបដិសេធមិនបញ្ចេញពីសំណងដែលលោកទទួលបាននោះទេ។ រីឯបណ្ដឹងអាជ្ញាដែលជាតួនាទីរបស់សមត្ថកិច្ចនោះ ក៏លោកមិនដឹងថាគេចាត់ការយ៉ាងណាទៀតដែរ។

នាយពាក់មី៖ “ប្រពន្ធបងស្រួលហើយ…ពេទ្យគេឲ្យចេញរសៀលនេះ ប្រហែលម៉ោង ១២អីហ្នឹង! ពេលចេញទៅគាត់(ភរិយា)ធ្វើការងារលក់ខោអាវរបស់គាត់ធម្មតា ហើយបងធ្វើការងារបងរវល់ចង់ងាប់…អត់ទាន់បានទៅណាទៀតទេ”។ សូមរំលឹកថា ភរិយារបស់តារាកំប្លែង ចែម ចាន់រ៉ា ហៅនាយពាក់មី បានទៅទទួលសេវាម៉ាស្សាមុខ និងបន្ដោកសេរ៉ូមសាច់ស្អាតនៅមជ្ឃមណ្ឌលកែសម្ផស្ស S88 Beauty សាខាផ្សារធំថ្មី កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ស្រាប់តែមានអាការៈវិលមុខ ថប់ទ្រូង និងរាគ ក្រោយពីបន្ដោកសេរ៉ូម។

ពេលមានអាការៈបែបនេះ ក្រុមគ្រួសារ ក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ទន្ទឹមគ្នានោះ ក៏អាជ្ញាធរមានសមត្ថកិច្ចចុះទៅបិទទ្វាររបស់មជ្ឃមណ្ឌលកែសម្ផស្សនោះបណ្ដោះអាសន្ន៕

 ដកស្រង់ពី៖ Sabay