Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាប់ឆ្ងល់ទេថា តើ​គួរ​បញ្ឆេះ​រថយន្តចោល​ប៉ុន្មាន​នាទី ទើបអាច​ដាក់លេខ​បើកចេញ​ដំណើរ​ទៅ​បាន?

  • បោះពុម្ព

មកទល់ពេលនេះ នៅតែមានការជជែកវែកញែកគ្នាច្រើនអំពីថាតើ គួរបញ្ឆេះរថយន្តចោលប៉ុន្មាននាទីសិន ទើបអាចដាក់លេខបើកធ្វើដំណើរចេញទៅបាន។

អ្នកបើកបរភាគច្រើន ជឿជាក់ថា បន្ទាប់ពីដេរបញ្ឆេះហើយ ទុកឱ្យវាក្តៅម៉ាស៊ីនបន្តិចសិន ទើបដាក់លេខចេញដំណើរ ដើម្បីឱ្យម៉ាស៊ីនមានអាយុកាលប្រើប្រាស់បានយូរ ព្រោះពួកគេយល់ថា ពេលបញ្ឆេះភ្លាម ប្រេងម៉ាស៊ីន មិនទាន់ហូរចូលជ្រាបគ្រឿងបង្គុំផ្សេងៗភ្លាមនោះទេ ហើយបើបង្ខំបើកចេញភ្លាមៗនោះ នឹងធ្វើឱ្យឆាប់រិចរឹលម៉ាស៊ីន។

ការពិតទៅ ប្រសិនបើអ្នកប្រើប្រាស់រថយន្តចាប់ពីស៊េរីឆ្នាំ២០០០មក គឺមិនចាំបាច់ត្រូវបញ្ឆេះម៉ាស៊ីនចោលយូរទេ ដែលនាំឱ្យខ្ជះខ្ជាយពេលវេលា សាំង និងបំពុលបរិស្ថាន ព្រោះថា រថយន្តទាំងអស់នោះ គឺសុទ្ធតែបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំង។ ប្រព័ន្ធនេះ គឺវាបាញ់សាំងយ៉ាងលឿនដុតបញ្ឆេះជាមួយខ្យល់ក្នុងការដំណើរការម៉ាស៊ីន ដែលធ្វើឱ្យប្រេងម៉ាស៊ីនហូរយ៉ាងលឿនរហ័សទៅរំអិលដល់គ្រឿងមេកានិចផ្សេងៗ ក្រោយពេលដេរបញ្ឆេះរថយន្តភ្លាមៗ ត្រឹមតែ ២០ ទៅ ៣០វិនាទីប៉ុណ្ណោះ។

ខុសពីរថយន្តចាស់ៗដែលផលិតនៅមុនទសវត្សរ៍ទី៩០ ដែលម៉ាស៊ីនប្រើបេនសាំង។ ម៉ាស៊ីនបេនសាំងនេះ គឺត្រូវការបញ្ឆេះចោលឱ្យវាក្តៅបន្តិចសិន ដោយត្រូវចំណាយពេលរង់ចាំយ៉ាងហោចណាស់ ឱ្យបាន ១០នាទីសិនដែរ ទម្រាំអាចឱ្យខ្យល់ឆេះលាយជាមួយសាំងបាន ទើបអាចឱ្យប្រេងម៉ាស៊ីនបានហូរចូលជ្រាបដល់គ្រឿងបង្គុំផ្សេងៗ៕

ដកស្រង់ពី៖Sabay