Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣ថ្ងៃទៀត ដល់ថ្ងៃបុណ្យទក្ខិណានុប្បទានជូនម្ដាយ អម្ពរ ទេវី បង្ហាញទុក្ខកាន់តែក្រៀមក្រំ

  • បោះពុម្ព

ពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសបុណ្យកុសល្យជូនចំពោះវិញ្ញាណក្ខន្ធអ្នកម្ដាយរបស់អតីតតារាសម្ដែងដ៏ល្បីនាទស្សវត្ស៩០ គឺអ្នកនាង អម្ពរ ទេវី នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅគេហដ្ឋានរបស់អ្នកផ្ទាល់នៅសហរដ្ឋអាមេរិក។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អម្ពរ ទេវី បានបង្ហោះរូបថតជាមួយម្ដាយ អមដោយសារយ៉ាងក្រៀមក្រំនៅថ្ងៃទី៧ ខែសីហា នេះ ថា៖ “អ្នកម្ដាយនៅតែស្ថិតក្នុងដួងចិត្ដកូនជានិច្ច…នឹកអ្នកម្ដាយខ្លាំងណាស់! សូមដួងវិញ្ញាណក្ខន្ធរបស់អ្នកម្ដាយបានទៅកាន់ឋានបរមសុខ”។ ការបង្ហាញទឹកចិត្ដអាឡោះអាល័យចំពោះម្ដាយបែបនេះ ខណៈដែលពិធីបុណ្យទក្ខិណានុប្បទានជូនចំពោះម្ដាយបង្កើតឈ្មោះ ហោ សុក្ខា កាន់តែខិតជិតចូលមកដល់។

ឧបាសក ហោ សុក្ខា បានទទួលមរណៈភាពកាលពីម៉ោង ៦ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយរោគាពាធ នៅលើទឹកដីសហរដ្ឋអាមេរិក។ ដំណឹងមរណៈទុក្ខនេះ ត្រូវបានមហាជន ជាពិសេសមិត្ដសិល្បៈដែលនៅគោរពស្រឡាញ់អ្នកនាង អម្ពរ ទេវី បង្ហាញការអាណិតអាសូរចំពោះតារាស្រីរូបនេះ ហើយក៏បានជូនពរអ្នកម្ដាយរបស់នាងឲ្យបានទៅដល់ទីឋានបរមសុខគ្រប់គ្នា។

ទន្ទឹមគ្នានេះ អម្ពរ ទេវី បានគោរពអញ្ជើញភ្ញៀវបន្ថែមលើលិខិតអញ្ជើញដែលបានបោះ និងចែកជូននៅថ្ងៃបុណ្យនោះថា សូមពុកម៉ែ បងប្អូន យាយតា ចូលរួមពិធីបុណ្យទក្ខិណានុប្បទាននេះឲ្យបានច្រើន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ៕

ដកស្រង់ពី៖ Sabay