Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជា វិបុល បានឡើងឋានៈភ្លាម មានអ្នកសួររឿងកម្មវិធីលោកកាន់ទូរទស្សន៍ហង្សមាស

  • បោះពុម្ព

ពិធីករដ៏លេចធ្លោររបស់ស្ថានីយទូរទស្សន៍ហង្សមាស ជា វិបុល ទើបត្រូវបានតែងតាំង និងផ្ដល់ឋានៈជាជំនួយការរបស់សម្ដេច ហ៊ុន សែន ដែលមានឋានៈស្មើនឹងអគ្គនាយករង។

ការនេះ បានធ្វើឲ្យមិត្ដសិល្បៈ និងអ្នកគាំទ្រជាច្រើន សម្ដែងការត្រេកអរ ខណៈដែលអ្នកខ្លះងឿងឆ្ងល់ថា បើលោកជាប់ការងារច្រើនដូចច្នេះហើយ តើកម្មវិធីដែលលោកកាន់នៅហង្សមាសអាចទៅរួចទេ។ សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល លើការតែងតាំងនេះ មិនទាន់ត្រូវបានសាមីខ្លួនបញ្ចេញជាសាធារណៈនៅឡើយ ប៉ុន្ដែនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នេះលោក សុខ រ៉ាស៊ី ដែលជាពិធីករនៅហង្សមាសជាមួយគ្នា បានបង្ហាញអនុក្រឹត្យ តែងតាំងនេះ ហើយសរសេរពាក្យជូនពរលោក ជា វិបុល ទៀតផង។

បន្ទាប់ពីបញ្ចេញដំណឹង ហើយមានអ្នកចូលរួមត្រេកអរ និងជូនពរច្រើនបែបនេះ ស្រាប់តែមាននារីម្នាក់ ប្រាប់ថា នាងមានបំណងចូលលេងក្នុងកម្មវិធី “I can see your voice” ដែលលោក ជា វិបុល កំពុងកាន់នៅទូរទស្សន៍ហង្សមាស ក្នុងពេលឆាប់ៗ។ ប៉ុន្ដែដល់ពេលឮដំណឹងបែបនេះ អ្នកនាងនិយាយថា៖ “តើមានពេលណាទៀត…បងចង់ចូលលេងកម្មវិធី I can see your voice ធ្វើម៉េចទៅ?”។

ភ្លាមៗ គេមិនទាន់ឃើញការឆ្លើយតបពីលោក ជា វិបុល ឬមិត្ដរួមអាជីពនៅឡើយ ប៉ុន្ដែទម្លាប់ការតែងតាំងលើបុគ្គលណាម្នាក់ជាជំនួយការឥស្សិរជន ឬសម្ដេចណាមួយ គឺមានការងារច្រើនបន្ដិច ប៉ុន្ដែបុគ្គលដែលត្រូវបានតែងតាំងនៅតែអាចបំពេញការងាររបស់ខ្លួនដូចដើម៕

ដកស្រង់ពី៖ Sabay